បណ្តាញព័ត៌មាន CNN នៅថ្ងៃទី១៨ខែកក្កដា បានផ្សាយថាកម្លាំងទាហានជើង ទឹកអាមេរិក បានសាកល្បងអាវុធ ឡាស៊ែរLaWSនៅឈូងសមុទ្រ ប៊ែក(Persian) ដែលជាអវុធបាញ់ប្រហារក្នុងល្បឿននឿនបំផុត លើលោក។
តាមសារព័ត៌មាន CNN ប្រព័ន្ធ ឡាស៊ែរបានវាយប្រហារក្នុងល្បឿនលឿនជាង មីស៊ីលឆ្លងទ្វីបដល់ទៅ៥មឺនដង។ អាវុធឡាស៊ែត្រូវបានដាក់ប្រើប្រាស់នៅលើ នាវាចម្បាំង USS Ponce ។
មេបញ្ចាការកងទ័ព នៅលើនាវាចម្បាំង USS Ponce លោក Christopher Wells បានបញ្ចាក់ថា ប្រព័ន្ធមីស៊ីលLaws មានគំរិតចំគោលដៅ ជាងអាវុធធម្មតាហើយអាវុធនេះអាចវាយប្រហារនៅគ្រប់ គោលដៅទាំងអស់។
ការសាកល្បង កន្លងមកត្រូវបានធ្វើងឡើង ក្រោមការជួយអន្តរគមន៍ពីយន្តហោះគ្មានមនុស្សបើក ដើម្បីកំណត់គោលដៅវាយប្រហារ។
នៅពេលនេះ អាមេរិក កាន់តែមានអាវុធទំនើបៗជាច្រើន ដើម្បី ទប់ស្កាត់ការវាយប្រហារ ពីសត្រូវ និង វាយកម្ទេចទីតាំងរបស់សត្រូវបានយ៉ាងឆាប់រហ័ស ធ្វើឲ្យសត្រូវមិនអាចវាយបកទាន់ពេលវេលា។
ការពង្រឹងវិស័យអាវុធខាងលើរបស់អាមេរិកក្រោយពេលដែល មន្ត្រីជាច្រើនរូប បានស្នើរដល់រដ្ឋាភិបាលអាមេរិក បង្កើនការស្រាវជ្រាវផលិតអាវុធ ឲ្យបានច្រើន បើមិនដូច្នោះទេ រុស្ស៊ីនិងចិន ប្រាកដជានាំមុខអាមេរិក ក្នុងវិស័យនេះជាមិនខាន៕