ខេត្តត្បូងឃ្មុំ : នគរបាលស្រុកត្បូងឃ្មុំបានឃាត់ខ្លួនបុរសចំណាស់ម្នាក់ដោយជាប់សង្ស័យចរាចរសាធាតុញៀន។ ករណីនេះធ្វើឡើងនៅវេលា ម៉ោង១១:៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំនុចភូមិវាលទឹកចេញ ឃុំគរ ស្រុក_ខេត្តត្បូងឃ្មុំ។ជនសង្ស័យឈ្មោះ ទីន ពុធ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ។
សម្មត្ថកិច្ចជំនាញ ដកហូតម៉្សៅក្រាមព៌ណសថ្លាសង្ស័យថ្នាំញៀចំនួន0១កញ្ចប់តូច និងដកហូតសំភារៈវេចខ្ចប់និងសំភារៈជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតាមនិតិវិធី ៕វណ្ណៈ
...