ខេត្ដព្រះសីហនុ៖ សាកសពបុរស ម្នាក់ត្រូវប្រជាពលរដ្ឋអ្នកនេសាទប្រទះ ឃើញអណ្ដែតទឹកកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចវរៈលេខ៤ ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះ រ៉ុង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យ ដឹងថា សាកសពបុរសខាងលើឈ្មោះ ជួន សុផានី អាយុ២៦ឆ្នាំ មុខរបរកម្មករ ទូកនេសាទ មានទីលំនៅក្នុងឃុំទំនប់ រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ និងមានស្រុកកំណើតក្នុងភូមិកែវក្រសាំង ស្រុកកែប ខេត្ដកែប។
បើតាមប្រភពនៅកន្លែងកើតហេតុ បានរៀបរាប់ឱ្យដឹងថា ខណៈដែលពួក គាត់កំពុងបើកទូកនេសាទនៅជិតចំណុចកើតហេតុស្រាប់តែឃើញរបស់អ្វីម្យ៉ាង អណ្ដែតហើយសង្ស័យថា ជាសាកសព មនុស្សក៏នាំគ្នាទៅមើលមនុស្សមែន ក៏មានការភ្ញាក់ផ្អើលស្រែកហៅគ្នីគ្នានិង រាយការណ៍ដល់សមត្ថកិច្ចនគរបាលចុះ ពិនិត្យនិងធ្វើកោសល្យវិច័យលើសាក សពខាងលើ។
ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ សាកសពខាងលើត្រូវបានរក្សាទុកជា បណ្ដោះអាសន្នដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ឆ្លាមសមុទ្រ