បារាំងជាប្រទេសដែលមានអំណាចបំផុតលើពិភពលោក  ផ្នែក (អំណាចទន់)

ចែករំលែក៖

បច្ចុប្បន្នមានប្រទេសជាច្រើន បានអនុវត្ត នៅគោលនយោបាយ​ ទន់ ឬ អំណាច ទន់ «  Soft Power» ច្រើនជាង ផ្នែករឹង(អំណាចរឹង) ( Hard Power)   ដោយម្ខាង សម្តៅទៅលើទំនាក់ទំនងការទូត ​ និងវិស័យសំខាន់ៗជាច្រើនផ្សេងទៀត ។​ ចំណែក  Hard Power ​គឺសម្តៅទៅលើវិស័យយោធា  សព្វាវុធ​ ក្នុងការធ្វើសង្គ្រាមដោយកម្លាំង ។

នៅពេលដែលពិភាពលោក កំពុងប្រឈម​និងវិវាទ  នៅតំបន់ជាច្រើន​ស្ទើរតែផ្ទុះសង្គ្រាមជាទ្រងទ្រាយធំ​  បារាំង បានប្រើប្រាស់អំណាចទន់ យ៉ាងល្អបំផុត នៅក្នុងការដោះស្រាយ បញ្ហា ជាជាង ប្រើអំណាចរឹង ។ចំណុចទាំងនោះហើយបានធ្វើឲ្យបារាំង ក្លាយជាប្រទេស លេខមួយនៅលើពិភពលោក ដែលប្រើប្រាស់អំណាចទន់។

ចំណែកអាមេរិក វិញស្ថិតនៅលំដាប់ទី ៣ ហើយអង់គ្លេស ឈរលំដាប់ទី​២ ។​ អាមេរិក ជាប្រទេសដែលបានប្រើប្រាស់ ទាំង អំណាច់ទន់ និងអំណាចរឹង (  soft Power & Hard Power ) នៅក្នុង ការដោះស្រាយបញ្ហា​ ទាំងឡាយលើពិភពលោក​។ នៅពេលដែលអាមេរិក ប្រើប្រាស អំណាច ទន់ មិនមានប្រសិទ្ធិភាព គឺប្តូរទៅប្រើប្រាស់អំណាចរឹងវិញម្តង។ ជាក់ស្តែង ដូច ស្ថានភព នៅលីបី​ ទុយនេស៊ី​ ស៊ីរីជាដើម  ។

នៅពេលនេះ អាមេរិក កំពុងតែប្រើប្រាស់អំណាច ទន់Soft Power ដោះស្រាយ បញ្ហា វិវាទនៅឧប្បទ្វីបកូរ៉េ  ក៏ដូចជា ដើរតួនាទីក្នុងការដោះស្រាយវិវាទ នៅតំបន់អារ៉ាបជាដើម។ បើវិវាទទាំងនោះ មិនអាច ដោះស្រាយបានទេនោះ​អាមេរិកក៏នឹងប្តូរទៅកាន់ អំណាចរឹងវិញម្តង។

នៅក្នុងឆ្នាំ២០១៧នេះ ប្រទេសដែលប្រើប្រាស់អំណាចទន់បានជោគជ័យបំផុតនោះគឺ ប្រទេសបារាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោកម៉ាក្រុង។តាម ការសិក្សា​ដាក់​ចំណាត់ថ្នាក់​ប្រទេស​“Soft Power” នេះ​ រៀបចំ​ឡើង​ដោយ​​​មជ្ឈមណ្ឌល​​ផ្នែក​ការទូត​នៃ​សកលវិទ្យាល័យ​កាលីហ្វញ៉ាភាគខាងត្បូង​ និង​ដោយ​ខទ្ទកាល័យ​​ផ្នែក​ប្រឹក្សា​ទំនាក់ទំនងទីក្រុង​​​ ​Portland នៅ​សហរដ្ឋអាមេរិក។ បារាំង​បានជាប់ចំណាត់ថ្នាក់​លេខ​១ ថា​ជាប្រទេស​មាន​អំណាច​“Soft Power” អង់គ្លេស​ជាប់ចំណាត់ថ្នាក់​លេខ២ សហរដ្ឋ​អាមេរិ​ក​ជាប់ចំណាត់ថ្នាក់​លេខ៣ អាល្លឺម៉ង់​លេខ៤ ហើយ​ចំណាត់ថ្នាក់​លេខ​៥បាន​ទៅលើ​ប្រទេស​កាណាដា។

ប្រទេស​ដែល​មាន​អំណាច​“Soft Power” ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​​ក្នុង​​​វិស័យ​សំខាន់ៗ​​ក្នុង​ឆាក​អន្តរជាតិ​ ដូចជាផ្នែក​​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ​តែ​មិនរាប់​បញ្ចូល​វិស័យ​យោធា​ទេ។ ការសិក្សា​ដាក់ចំណាត់ថ្នាក់​នេះ ក៏​ផ្តោត​​ផងដែរ​ទៅលើ​​ទស្សនៈ​យល់ឃើញ​​​អន្តរជាតិ​ចំពោះ​ប្រទេសនោះ​​ ចំពោះ​ផ្នែកការទូត​ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ​រឺ​ក៏​ការទទាក់ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ជាដើម។

បារាំង​ដែល​មាន​​ចំណាត់ថ្នាក់លេខ៥ ឆ្នាំ​២០១៦ បានឡើង​មកដល់​លេខ​១​នាំមុខគេ​វិញ​ សម្រាប់​ឆ្នាំ​២០១៧​នេះ។ ​ការជាប់ឆ្នោត​របស់​​​លោក​អេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតី​បារាំង​វ័យ​ក្មេង ​​៣៩ឆ្នាំ ជាអ្នកកណ្តាល​និយម ​ជាអ្នកគាំទ្រ​នយោបាយ​អឺរ៉ុប ​ធ្វើអោយ​បារាំង​មា​ន​ភាព​​ស្វាហាប់ ធ្វើអោយបារាំង​ជាប្រទេស​​“Soft Power” ​នាំមុខគេ​។ លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​វ័យក្មេង​បំផុត ក្នុង​ប្រវត្តិ​ប្រធានាធិបតី​បារាំង។ ប៉ុន្តែ មិនមែន​មានតែ​ចំណុច​ប្រធានាធិបតី​នេះ​តែ​មួយមុខ​ទេ។ បារាំង​ជាប់​ចំណាត់ថ្នាក់​​ជា​ប្រទេស​​“Soft Power” ក៏​ដោយសារ​បារាំង​មា​នប្រវត្តិ​ល្អ​ផ្នែក​បណ្តាញ​ការទូត​ដែរ។ ​លើសពី​នេះ​ទៀត បារាំង​ជា​ប្រទេស​ទេសចរ​ទី១​ក្នុងពិភពលោក។ ឆ្នាំ​២០១៦​កន្លងទៅ អ្នក​ទេសចរ​មក​ទស្សនា​នៅ​បារាំង​មាន​ចំនួន​រហូត​៨២លាន៥សែន​នាក់ បើទោះ​​​បារាំងជាប្រទេស​ដែល​​រងការគំរាម​កំហែង​ភេរវកម្ម​ក្តី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print