គ្រឿងញៀនបំផ្លាញជីវិតមនុស្ស!! បុរសម្នាក់យកកាំបិតវះពោះខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖​ បុរសកម្មករសំណង់ម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមដោយដោយយកកាំបិតមកវះពោះខ្លួនឯងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១និង០០នាទីនៅថ្ងៃទី ១៩ខែ០៧ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២០ ផ្លុវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គូ គាំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។មានប្អូនស្រីឈ្មោះ គូ នាថ អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ។

បើតាមសម្តីប្អូនស្រីជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុ រួបគាត់និងបងប្រុសរួមទាំងម្តាយបានស្នាក់នៅបន្ទាប់ជាមួយគ្នាហើយបានគម្រាម ម្តាយ បិទភ្លើង ដេកសម្រាក ហើយមិនឱ្យមាត់ឡូឡា ទោះជាឮសូរសំឡេង ឬមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ។

បន្ទាប់មក ក៏បិទភ្លើងចូលដេកសម្រាក ដោយជនរងគ្រោះមានកាន់កាំបិទនៅនឹងដៃផងដែរ គាត់មិនហ៊ានមាត់ក សុខចិត្តសម្ងំ ស្រាប់តែមួយសន្ធុះក្រោយមក ឮសូរសំឡេង បងប្រុស ថ្ងូរ ស្រែកអ៊ូយ តែមិនហ៊ាននបើកភ្លើងមើល រហូតដល់ ជនរងគ្រោះស្រែកថ្ងួចថ្ងូរ ត្អូញឈឺក្បាល ស្រែកទឹក ម្តាយភ្ញាក់ ស្ទាប ច្របាច់ ក្បាល អង្អែល ឈ្លីខ្នងឱ្យ មិនបានចាប់អារម្មណ៍ ដោយក្នុងបន្ទប់ងងឹតសូន្យសុង លុះស្ទាប ប៉ះចំឈាម ប៉ះពោះវៀន សង្ស័យយកដៃ ស្ទាបច្រមុះ ស្រាប់តែ ស្ងាត់បាត់ដង្ហើម សង្ស័យស្ទុះបើកភ្លើង ស្រាប់តែឃើញពោះវៀន ជនរងគ្រោះ អារដាច់ជាកង់ៗ ច្រើនកំណាត់ ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបផ្អើលឆោឡោ ដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែដល់កន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារតែចាក់សម្លាប់ខ្លួនឯងពិតប្រាកដមែនទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print