គីមជុងអ៊ុន​ចេញបញ្ជាបង្កើនសម្ពាធបង្ខំឲ្យអាមេរិក​ពិភាក្សា

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ​បានបញ្ចាឲ្យមន្ត្រីការបរទេស របស់ខ្លួនដាក់គំនៀប​ទៅលើ​អាមេរិក ដើម្បី​បង្ខំឲ្យអាមេរិក  ដើម្បីឲ្យអាមេរិក បញ្ចប់គុំនុំនិង អង្គុយតុពិភាក្សាជាមួយ កូរ៉េខាងជើង ជុំវិញបរមាណូ​របស់ប្រទេស​កូរ៉េខាងជើង។

តាមសារព័ត៌មាន​ Korea Heral​បានផ្សាយថា លោកគីមជុង អ៊ុន បានបញ្ចាទៅលើមន្ត្រីការបរទេសរបស់ខ្លួន​ ដាកសម្ពាធទៅលើអាមេរិក ដើម្បី​ឲ្យអាមេរិកចុះសិទ្ធិសញ្ញាសន្តិភាប ជាមួយកូរ៉េខាងជើង។

បណ្តា តំណាងការបរទេស​របស់កូរ៉េខាងជើង នៅក្រៅប្រទេស  ទទួលបាន បញ្ចា​ខាងលើ ក្នុងពេលដែល ប្រទេស មហាអំណាចសេដ្ឋកិច្ចទាំង​២០នៅលើពិភពលោក ដែលហៅកាត់ថា​ G 20 បើកកិច្ចប្រជុំនៅ អាល្លឺម៉ង កាលពីថ្ងៃទី​៧និង ៨ខែកក្កដា​។  កូរ៉េខាងជើងបានស្នើរឲ្យមានកិច្ចពិភាក្សា ​ដើម្បីចុះហត្ថលេខា លើសិន្ធិសញ្ញាសន្តិភាព ជាមួយអាមេរិក​ បើមិនដូច្នោះទេ កូរ៉េខាងជងើ និងមិនបោះបងកម្មវិធីបរមាណូនោះឡើយ។

ប្រភពព័ត៌មាន​បានដកស្រងសម្តី​លោក​គីមជុងអ៊ុនបានបញ្ចាក់ថា ​« រដ្ឋាភិបាល​កូរ៉េខាងត្បូង ដឹកនាំដោយលោក​ Moon Jae In ​របស់កូរ៉េខាងជើង បានបង្កើនឧកាសមាស​ មកដល់យើង​ មុនពេល ក្រុម ជ្រុលនិយម បង្ករឲ្យមានភាពចលាចល​។​ យើងចាំបាច់ត្រូវតែដឹងពីតួនាទីរបស់ខ្លួន ក្នុងការឯកភាពជាតិ »។

រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង ត្រូវបានគេដឹងថា​កំពុងស្វែងរកឧកាស​ដើម្បីបំបែកបំបាក់រវាង​ទីក្រុង សេអូលនិងទីក្រុងវ៉ាស៊ីនតោន  នៅក្នុងដែលរដ្ឋាភិបាល របស់ប្រធានាធិបតីដូណាលត្រាំ​មានការមន្ទិលសង្ស័យ​ទៅលើកិច្ចពិភាក្ស រវាងកូរ៉េខាងត្បូង និងខាងជើងស្តីពី កម្មវិធីបរមាណូ។

តាំងពីដើមមកកូរ៉េខាងជើងតែងតែ ស្នើរដល់អាមេរិក  ចុះហត្ថលេខាលើសិទ្ធិសញ្ញា​សន្តិសភាព​ ប៉ុន្តែអាមេរិក មិនព្រំឡើយ​ ដោយទាមទាឲ្យកូរ៉េខាងជើង បោះបង កម្មវិធីបរមាណូ​និងមីស៊ីលជាមុន។ ប៉ុន្តែកូរ៉េខាងជើង មិនយលព្រមឡើយ​ដោ ទីក្រុងព្យុងយ៉ាងយលឃើញ ថា បើ បោះបង់កម្មវិធីបរមាណូនោះ អាមេរិក និង វាយប្រហារកូរ៉េខាងជើង ជាមិនខានឡើយ។ ដូចប្រទេស អីរ៉ាក់ និង លីបីជាដើម ក្រោយបោះបង់កម្មវិធីបរមាណូ ក៏ត្រូវអាមេរិកវាយប្រហារ តែម្តង។

សកម្មភាពរបស់កូរ៉េខាងជើង នាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងព្យុងយ៉ាង មានសម្ថភាព ការពារ​ និងវាយបកទៅវិញ មិនចុះចាញអាមេរិកងាយៗនោះឡើយ បើទោះជាប្រទេសនេះ រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។ ទាំងនោះហើយជាការដាក់គំនៀប របស់កូរ៉េខាងជើង ទៅលើអាមេរិក​ បើអាមេរិក មិនចង់ឲ្យកូរ៉េខាងជើង មានបរមាណូនោះ​ គឺត្រូវតែចាប់ផ្តើមពិភាគ្សាពីពេលនេះទៅ។

កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំ​ក៏បាន​ ស្នើរដល់អាមេរិកនិងកូរ៉េខាងជើង  អង្គុយតុពិភាក្សាគ្នា ដើម្បី បញ្ចប់វិវាទ​ ប៉ុន្តែអាមេរិកមិនយលព្រម។​ចំណុចទាំងនោះហើយ ដែលចិន បានប្រកាសថា​ចិន អស សម្ថភាប​ ក្នុងការបញ្ចុះបញ្ចូល កូរ៉េខាងជើង ហើយចិនក៏បានចូលរួមដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ ផងដែរ មិនមែននៅស្ងៀបដូចកាលពីមុនឡើយ។

ក្រុមអ្នកឯកទេសវិផាគ​បានលើកឡើងថា​ការដែលចិន ច្រានចោល ទំនួលខុសត្រូវ លើកូរ៉េខាងជើង  ជាគោលនយោ​បាយ ដ៏ឆ្លាតវសរបស់ចិន ដើម្បីឲ្យអាមេរិកនិងកូរ៉េខាងជើង ពិភាក្សាគ្នាដោយផ្ទាល់ បញ្ចប់វិបត្តិ។​ បើទោះជាចិន​ចូលរួមដាក់ទណ្ឌកម្ម កូរ៉េខាងជើង​ក្តៅ តែ ទំនាក់ទំនង ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ​កើនឡើងដល់ទៅ​១០ភាគរយ នៅក្នុងឆ្នាំ​២០១៧នេះ ។ ទាំងនោះជាសញ្ញា មួយបង្ហាញឲ្យឃើញថា ចិននៅតែ ជួយដល់កូរ៉េខាងជើងដដែល។

នៅពេលនេះដែរ កូរ៉េខាងជើង ​បានលើកឡើងថា វាគឺមិនសមហេតុសមផលនោះទេ សម្រាប់ប្រទេសកូរ៉េខាងត្បូងដែលសង្ឃឹមថា នឹងធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងអន្តរកូរ៉េ ខណៈពេលដែលទទួលយកគោលនយោបាយ ប្រឈមមុខដាក់គ្នាប្រឆាំងនឹងខាងជើង ដោយមិនបោះបង់ការពឹងផ្អែករបស់ខ្លួន ទៅលើសហរដ្ឋអាមេរិក នេះបើ​យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ។

ប្រតិកម្មរិះគន់ របស់របបផ្ដាច់កូរ៉េខាងជើង ធ្វើឡើងរយៈពេល៣ថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានស្នើឲ្យមានកិច្ចចរចា យោធាអន្តរកូរ៉េដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃ​សុក្រស្អែកនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន​ និងកិច្ចពិភាក្សាកាកបាទក្រហម កម្ពុជានៅថ្ងៃទី០១​ខែសីហា ដើម្បីបន្តការជួបជុំគ្រួសារ ដែលបំបែកដោយសារសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣​ ។

បើតាមការចុះផ្សាយ របស់កាសែត RodongSinmunដែលជាកាសែតធំ របស់កូរ៉េខាងជើងបានអំពាវនាវឲ្យកូរ៉េខាងត្បូង ធ្វើការសំរេចចិត្ត ថាតើត្រូវប្រកាន់យកគោលជំហរតម្រង់ទិស ទៅកាន់ក្រុងព្យុងយ៉ាង និងនៅជាមួយសម័ន្ធមិត្តសហរដ្ឋអាមេរិក របស់ខ្លួន ដែលធ្វើឲ្យស្ថានភាព នៅលើឧបទ្វីបកូរ៉េមិនអាចបកក្រោយបាន ។

ចំណែកក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋ​អាមេរិក និងជប៉ុន​បានធ្វើការបញ្ជាក់សារជាថ្មី ថានៅក្នុងកិច្ចប្រជុំជាមួយគ្នាថា ការសម្របសម្រួល ជាមួយប្រទេស​កូរ៉េខាងជើងនោះគឺជារឿងសំខាន់ខ្លាំងណាស់ ដើម្បីដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង ។

កិច្ចប្រជុំនោះ គេឃើញមានវត្តមានលោក Ma Sang-yoonអគ្គនាយកទទួលបន្ទុកកិច្ចការផែនការនយោបាយ នៃក្រសួងការបរទេសកូរ៉េខាងត្បូង លោក Brian Hook ទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងជានាយកផែនការគោលការណ៍ និងលោក Satoshi Suzuki អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន សម្រាប់គោលការណ៍បរទេស ចូលរួមផងដែរ ។

លោក Alicia Edwards អ្នកនាំពាក្យមួយរូប មកពីការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៏ និងអាស៊ីប៉ាស៊ីហ្វិកបានថ្លែងប្រាប់ដល់យ៉ុនហាប់ថា “នៅអំឡុងពេលកិច្ចប្រជុំ អ្នកចូលរួមទាំងអស់បានផ្លាស់ប្តូរទស្សនៈជាច្រើន ទាំងបញ្ហាកើតឡើង នៅក្នុងតំបន់ និងពិភពលោកហើយបានបញ្ជាក់សារជាថ្មីថា ការសម្របសម្រួលត្រីភាគី មានសារៈ​សំខាន់ណាស់ដើម្បីដោះស្រាយ ការគឃ្លើនគំរាមកំហែង ដោយសារធារណរដ្ឋប្រជាធិបតេយ្យកូរ៉េនោះ” ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print