ប្តីដើមវាយប្តីចុងរងរបួសស្រាល ត្រូវប្តីចុងសងវិញរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល ៖  បុរសជាអតីតប្តីដើមបានធ្វើសកម្មភាពវាយបុរសជាប្តីចុងបណ្តាលឲ្យរងរបួសស្រាល ត្រូវបុរសជាប្តីចុងនិងសាច់ញាតិប្រពន្ធព្រួតគ្នាសងវិញធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាង១៧ និង១០​នាទី ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ។

ក្រោយពីមានហេតុការណ៍កើតឡើងបុរសជាប្តីចុងត្រូវបានសម្ថកិច្ច នគរបាលស្រុកកោះធំចាប់ខ្លួន ដើម្បីធ្វើការសាក​សួរនិងកសាងសំណុំរឿងចាត់ការតាបច្បាប់ ។ ចំណែកឯបុរសជាអតីតប្តីដើមត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យជាប្តីចុងឈ្មោះ គង់ រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខ​របរ កសិករ មានទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះជាអតីតប្តីដើមឈ្មោះ ហុំ តូនី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។

ប្រភពដដែលបានបន្តថា អស់រយៈពេលជាច្រើនឆ្នាំមក ហើយជនរងគ្រោះឈ្មោះ ហុំ តូនី បានបានចោលផ្ទះលួចទៅ មានស្រីថ្មីនៅឯខេត្តតាកែវដោយទុកអោយស្ត្រីជាប្រពន្ធរស់នៅជាមួយកូន២នាក់ ។ លុះមកដល់ពេលថ្មីៗ នេះស្ត្រីជាប្រពន្ធបានសម្រេចិត្តតរៀបចំសែនព្រេនជាមួយឈ្មោះ គង់ រី(ជនសង្ស័យ)យកគ្នាជាប្តីប្រពន្ធ ។ បន្ទាប់ពីទទួលដំណឹងពីសាច់ញាតិថាប្រពន្ធខ្លនរៀបចំសែនព្រេនជាមួយប្រុសប្តី ជនងគ្រោះជាអតីតប្តីដើមបានធ្វើដំណើរពីផ្ទះស្រីថ្មីនៅឯខេត្តតាកែវ មកសួរនាំស្ត្រីជាប្រពន្ធ និងបុរសជាប្តីចុងដល់លំនៅឋាន រហូតកើតជាជម្លោះជនរងគ្រោះស្ទុះវាយជនសង្ស័យ ធ្វើឲ្យជនសង្ស័យនិងសាច់ញាតិស្ត្រីជាប្រពន្ធម្នាក់ទៀតអត់ទ្រាំមិនបានក៏ព្រួតគ្នាវាយជនរងគ្រោះវិញ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ៕  ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print