លោក អូស្មាន ហាស្សាន់ ៖ ឧស្សាហកម្មហាឡាល កម្ពុជា កំពុងឈានទៅរកទីផ្សារ ស្ដង់ដារ ពិភពលោកដែល មានទំហំទឹកប្រាក់ជិត៣លាន,លានដុល្លារអាមេរិក 

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា  ដើម្បីវិវត្តខ្លួនជាបណ្តើរៗចាប់យកស្តង់ដារឧស្សាហកម្មហា​ឡាល ដើម្បីចូលួម ប្រគួតប្រជែង ទីផ្សារ ហាឡាលពិភពលោក បច្ចុ ប្ប្នន្ន ទីផ្សារមួយនេះ បានស្រូបយកទឹកប្រាក់ជិត ៣លាន, លាន ដុល្លារអាមេរិក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យ ក្រសួងពាណិជ្ជ កម្ម កម្ពុជា ធ្វើជាសហប្រធាន រួមសហការជាមួយ ស្ថាប័នគណៈ ដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ត្រូវ ពន្លឿនការងារបង្កើត គណៈកម្មាធិការត្រួតពិនិត្យហាឡាលកម្ពុជា ដែលចាប់យកម៉ាឡេស៊ី និង ថៃឡង់ដ៍ជា ប្រទេស ដៃគូ​សហការលើ បច្ចេកទេសស្តង់ដារហាឡាល  ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមជាអធិបតី ក្នុងពិធីសិក្ខាសាលា ស្ដង់ដារហា​ឡាល​ ដោយមានការចូលរួមពី លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកDarm Boontham ភារៈធារីស្ថានទូតថៃប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ  ដោយមាន ស្ថានទូតថៃប្រចាំកម្ពុជា ចូលរួមផងដែរ ។

លោក Darm Boontham ភារៈធារីស្ថានទូតថៃប្រចាំកម្ពុជា បានលើកឡើងថា៖ ប្រទេសថៃ មានគម្រោង រួចហើយ គិតពីឆ្នាំ២០១៦ដល់២០២០ ដើម្បីចូលទៅក្នុងលំដាប់ប្រទេសទាំង៥ក្នុងពិភពលោក ដែលនាំចេញផលិផលហាឡាលច្រើនជាងគេបំផុត ក្នុងនោះថៃនឹងបន្ថែម ការពង្រឹងឧស្សាហកម្មហាឡាល តាមរយៈការអភិវឌ្ឍស្រាវជ្រាវ ការលើកកំពស់ផលិតផលហាឡាល លើកកំពស់ការបង្កើតសហគ្រិនពីខ្នាតតូចនិងមធ្យមជាដើម។

លោកបន្តថា  ប្រទេសថៃបច្ចុប្បន្នគឺជាផ្ទះបាយហាឡាល របស់ប្រទេសតំបន់ឈូងសមុទ្រពែក ខណៈគោល ការណ៍រួម គឺថៃជាផ្ទះបាយរបស់ពិភពលោក ដែលសព្វថ្ងៃទំហំនាំចេញផលិតផលហាឡាល ប្រទេសថៃមានទំហំជាង៦ពាន់ លានដុល្លារ ក្នុង១ឆ្នាំៗ  ផលិតដោយ សហគ្រា សជាង៤ពាន់សហគ្រាស។

លោកបន្ដថា៖  ក្នុងនាមរដ្ឋាភិបាលថៃ  លោកសូមចូលរួមគាំទ្រ យ៉ាងពេញទំហឹងដល់កម្ពុជា ដើម្បីសហការ រាល់បច្ចេកទេសអនុវត្តស្តង់ដារហាឡាលនៅកម្ពុជា ខណៈ កម្ពុជាកំពុងត្រៀមខ្លួន ហើយកំពុងតែសកម្មនឹងការឆ្ពោះទៅសម្រេចដំណើរការគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងពេលដ៏ឆាប់ៗនេះ។

លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន បញ្ជាក់ថា ៖ ចំពោះការចោទសួរពីបណ្តាអ្នកសារព័តមានជាច្រើនស្តីពីការធ្វើឲ្យ យឺតយ៉ាវនៃការសម្រេចបានជាស្ថាពរអោយដំណើរការគណៈកម្មាធិការហាឡាលនេះ ខណៈ  សហគ្រិន ពាណិជ្ជករ និងអ្នកប្រើប្រាស់កំពុងរងចាំឲ្យហាឡាលនេះ មានវត្តមាននៅកម្ពុជាសិន ។

លោក ម៉ៅ ថូរ៉ា  បានលើកឡើងថា៖  ដោយសារយើងជាភាគីប្រទេសដែលនៅក្មេងខ្ចី ទាំងសមត្ថភាព និងលទ្ឋភាពលក្ខណ្ឌបច្ចេកទេសជាដើមដូចនេះជាការពិតណាស់កម្ពុជា ត្រូវការពេលវេលា ដើម្បីស្វែងរកដៃគូរសហការ ដែលកន្លងមកកម្ពុជាក៏ធ្លាប់គិតថានឹងសុំសហការពីភាគីបណ្តាប្រទេសអារ៉ាប់ ហើយក្រោយមកបណ្តាប្រទេសទាំងនោះបានរុញមកឲ្យ ចាប់ដៃគូរជាមួយម៉ាឡេស៊ី និង ថៃ ជា ប្រទេសជិតខាងផង និង ជាអ្នកមានបទពិសោធន៍ខ្ពស់ ហើយកំពុងជោគជ័យលើវិស័យហាឡាលនេះ។  ដូច្នេះ តាម រយៈសិក្ខាសាលានេះ  ហាឡាលកម្ពុជា និងដំណើរការបានឆាប់ៗ ហើយអនុវត្តឲ្យបានល្អអនុឡោមតាមលក្ខណ្តិកៈស្តង់ដារត្រឹមត្រូវរបស់ហាឡាលពិតប្រាកដ ដោយឈរលើគុណភាព និងស្តង់ដារ ឲ្យទាន់ពេលវេលា នឹងតម្រូវការពិភពលោក ។

លោក  អូស្មាន ហាស្សាន់  បានបញ្ជាក់ថា ៖  ហាឡាល មិនមែនសំដៅតែទៅលើប្រភេទម្ហូបអាហារនោះទេ តែវាមានទាំងសេវាកម្មនានា ក៏ដូចជាសមិទ្ឋផលប្រើប្រាស់ផ្សេងៗ គ្រប់បែបយ៉ាង។  ហាឡាល គឺស្តង់ដារមួយបញ្ជាក់ពីភាពស្របច្បាប់នឹងលក្ខណ្តិកៈសាសនាឥស្លាមដែល ជនមុស្លិម និងមនុស្សទូទៅត្រូវការចាំបាច់សម្រាប់ទទួលទាន ការប្រើ ប្រាស់ និង ការទទួលសេវាកម្មផ្សេងៗ។

លោកបញ្ជាក់ថា៖  ទំហំចរន្តលក់ចេញរបស់ផលិតផលហាឡាលក្នុងពិភពលោក្នុងមួយឆ្នាំៗ គឺមានប្រមាណ៣លានលានដុល្លាអាមេរិក(៣,០០០,០០០,០០០,០០០)ដុល្លារ អាមេរិក ក្នុងនោះលើប្រភេទម្ហូបអាហារផ្សេងៗមានដល់ទៅជាង១លានលាន(១,០០០,០០០,០០០,០០០)ដុល្លារ អាមេរិក។    ដោយឡែក កម្ពុជាក៏គ្រោងនឹងចាប់ឳកាសមួយនេះចូលទៅកាន់ទីផ្សារ ហាឡាលពិភពលោក  ព្រោះសព្វថ្ងៃយើងមានធនធានគ្រប់គ្រាន់ ហើយវត្ថុធាតុដើមហាឡាលគ្រប់បែបយ៉ាងក៏យើងមាន ដូចនេះបើដំណើរការហាឡាលនៅកម្ពុជានេះសម្រេចក្នុងពេលឆាប់ៗនេះ ។

លោកអូស្មាន ហាស្សាន់ បានបន្ដថា ៖ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា មិនយូរទេគណៈកម្មាធិការនេះ នឹងដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០១៧នេះ គឺក្រុមលេខាធិការដ្ឋាននឹងខិតខំពន្លឿនឲ្យបានរួចជាស្ថាពរ ដោយចាប់ផ្តើមអនុវត្តទៅលើប្រភេទភោជនីយដ្ឋាន និងសណ្ឋាគារ ជាមួយនឹងកន្លែងសត្តឃាតផងដែរ។ ចំណែកផ្នែកសំខាន់នានាជាច្រើនទៀតដែលកំពុងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ស្លាកហាឡាលដូចគ្នា គឺភាគីក្រសួង ក៏ដូចជាអ្នកបច្ចេកទេសរបស់គណៈដឹកនាំជាន់ ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងអនុវត្តជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ៖ អនុក្រឹត្សរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអនុញ្ញាតឲ្យបង្កើតគណៈកម្មាធិការហាឡាលកម្ពុជាត្រូវបានសម្រេចឡើង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយគណៈកម្មាធិការនេះក៏ត្រូវបានសម្រេចបង្កើតឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧  ដែលមានក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សរុបមានសមាជិក២៤រូប  ៕      ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print