រថយន្តវីហ្គោ១គ្រឿងសេរី២០១០ យោធាភូមិភាគ៥ចាប់ បន្ទាប់ពីក្រុមឈ្មួញនាំចេញបែកការណ៍តាមច្រករបៀងឧកញ្ញ៉ា តែហាំង

ចែករំលែក៖

ប៉ោយប៉ែតៈ រថយន្តវីហ្គោសេរីឆ្នាំ២០១០មួយគ្រឿងជាប់ភក់ និងបែកការណ៍ដល់មន្ត្រីគ្រប់ស្ថាប័ន ត្រូវបានយោធាភូមិភាគ៥ ចាប់កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចច្រករបៀងឧកញ៉ា តែ ហាំង ឋិតក្នុងភូមិតំបន់១ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីមន្ត្រីយោធា៥០៣ម្នាក់ បានបង្ហើបថាៈ នៅចំណុចច្រករបៀងឧកញ៉ា តែ ហាំង ឋិតក្នុងភូមិតំបន់១ ឃុំស្លក្រាម ស្រុកស្វាយចេក នោះគ្រប់គ្រងដោយលោកចក់ ចិត្ត មេល្បាតទី២កង៥០៣ បានឃុបឃិតគ្នាជាមួយក្រុមឈ្មួញនាំរថយន្តម៉ាកវីហ្គោ១បាំងកន្លះ ចង្កូតស្ដាំសេរីឆ្នាំ២០១០ ពណ៌ទឹកប្រាក់ ។

ប្រភពបញ្ជាក់ថាៈ ដោយសារតែ ផ្លូវច្រករបៀងខាងលើនោះមិនអាចយកចេញមករួច ព្រោះរថយន្តជាប់ផុងយូរ ហើយម្យ៉ាងទៀត ក៏ត្រូវបែកការណ៍ដល់មន្ត្រីគ្រប់ស្ថាប័នផងនោះ ត្រូវបានយោធាភូមិភាគ៥ មកឃាត់រថយន្តនោះតែម្ដង ។ ច្រករបៀងខាងលើនេះ មន្ត្រីដដែលបញ្ជាក់ថា ក្រុមឈ្មួញ និងមន្ត្រីយោធានៅប្រចាំទីនោះឃុបឃិតគ្នានាំរថយន្ត ម៉ូតូ ត្រាក់ទ័រនាំចូលមកកម្ពុជាជាច្រើនផងដែរ ដោយភាគីថៃបានកំណត់យកតម្លៃម៉ូតូ១គ្រឿងពី៥០០បាត ទៅ១ពាន់បាត ទ្រាក់ទ័រ១គ្រឿង៣ម៉ឺនបាត និងនាំចូលទំនិញគេចពន្ធនៅពេលយប់ជាច្រើនផងដែរ ដែលធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋក្នុងខែមួយៗរាបលាន់រៀលពីច្រករបៀងខាងលើ ដែលគ្រប់គ្រងដោយលោកចក់ ចិត្ត មេល្បាតទី២កង៥០៣ ។

ជាកស្ដែងផ្លូវ១ខ្សែខាងលើនេះ បែកភក់ឃើញស្នាមជើងមនុស្ស និងស្នាមកង់រថយន្ត ដោយគេសង្ស័យការនាំរថយន្តចូលមកកម្ពុជាច្រើនគ្រឿង ហើយរថយន្ត១គ្រឿងដែលចាប់បាននេះ ព្រោះមិនអាចយកចេញបាន ម្យ៉ាងទៀត ស្ថានការមិនអំណោយផល ទើបនាំគ្នាទៅចាប់រថយន្តតែម្ដង។

ករណីខាងលើនេះ លោក ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន៥០៣ប្រាប់ថាៈ រឿងនេះពិតជាកើតមានមែន ខាងយោធាភូមិភាគ៥ គេជាអ្នកចាប់មិនមែនកម្លាំងលោកទេ។

ចំណែកលោកចក ចិត្ត មេល្បាតទី២កង៥០៣ទូរសព្ទ័ចូល លោកថា មិនមែនឈ្មោះចក់ ចិត្ត ឡើយដោយបញ្ជាក់ថា ច្រឡំលេខ។

ប្រជាពលរដ្ឋរិះគន់ថា ច្រករបៀងនីមួយៗត្រូវបានបិទទាំងអស់ សូម្បីតែពលរដ្ឋឆ្លងដែនស៊ី ឈ្នួលជាកម្មករថៃព្រឹកវិលល្ងាចដើម្បីរកចិញ្ចឹមគ្រួសារប្រចាំថ្ងៃ មិនបានរហូតផ្ទុះការតវ៉ា តែបើក្រុមឈ្នួញឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ នាំរថយន្ត ម៉ូតូ ត្រាកទ័រ ឬទំនិញគ្រប់ប្រភេទធ្វើឲ្យបាត់បង់ពន្ធរដ្ឋបាន៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print