រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូពីក្រោយបណ្តាលអោយស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុខណះជិះម៉ូតូចេញពីកន្លែងធ្វើការបំណងទៅលេងប្រពន្ធតែដោយអកុសល់ត្រូវរថយន្តបុកពីក្រោយពេញទំហឹងនិងអូសម៉ូតូចំងាយប្រហែល១៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចមុខវត្តពោធិ៍​ តាមបណ្តោយផ្លូវទំនប់កបស្រូវ​ ស្ថិតក្នុងសង្កាត់សម្រោងក្រោមខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះនី​ ម៉េត​ ភេទប្រុសអាយុ៣៤ឆ្នាំ​ មុខរបបើកឡាន​ ស្នាក់នៅម្តុំស្ពានលីយុងផាត់​ ។ មានស្រុកកំណើតនៅភូមិសង្កែជ្រុំ​ ឃុំទឹកថ្លា​ ស្រុកស្វាយអន្ទ​ ខេត្តព្រៃវែង។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញ​ បុរសម្នាក់ជិះម៉ូតូម៉ាកវេវ​ ពណ៍ខៀវ​ ពាក់ស្លាកលេខកំពង់ចាម​ 1H 6600 ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កបស្រូវ​ក្នុងទិសដៅពីជើងទៅត្បូង​ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តប្រភេទកុងតឺន័រ​ មិនចាំស្លាកលេខធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលមកបុកចំពីក្រោយពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុចុះណែកម៉ូតូត្រូវបានរថយន្តបង្កអូជាង១៥០ម៉ែត្រទើបទម្លាក់ចោលហើយបន្តគេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំស្វែងករថយន្តបង្កដោះស្រាយតាមច្បាប់​ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print