អាជ្ញាធរខេត្តដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវលើដីសាធារណៈ ដែលពលរដ្ឋសាងសង់សំណង់ខុសច្បាប់  

ចែករំលែក៖

ខេត្តសៀមរាប ៖ សាលាខេត្តសៀមរាបបានដាក់គ្រឿងចក្រឈួសឆាយទ្រូងផ្លូវដើមី្បស្ថាបនាផ្លូវមួយខែ្សនេះឡើង នាថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ ដែលដីចំណីផ្លូវសាធារណៈ​នេះត្រូវបានប្រជាពលរដ្ឋ​នាំគ្នាមកសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ។

ការដាក់គ្រឿងចក្រនេះក្រោមការដឹកនាំរបស់លោក សុខ ថុល នាយករដ្ឋបាលស្តីទីសាលាខេត្តសៀមរាប រួមទាំង សាលាក្រុងសៀមរាប កងកម្លាំងសមត្ថកិច្ច​ និងមេភូមិផងដែរ  ក្នុងឪកាសនោះត្រូវបានក្រុមប្រជាពលរដ្ឋជាម្ចាស់សំណង់​ខុសច្បាប់ ប្រមាណជិត១០នាក់ បានមកធ្វើការ រេរាំង គ្រឿងចក្រមិនឱ្យធ្វើ ការឈួសឆាយ ស្ថាបនាផ្លូវ នៅលើដីអតីតប្រព័ន្ធការពារទីរួមខេត្តឡើយ ។

លោក អ៊ឹង សុភ័ណ នាយកទីចាក់ការអន្តរវិស័យ និង លោក សុខ ថុល នាយករដ្ឋបាលស្តីទី បានពន្យល់ណែនាំដល់​បងប្អូនដែលបានមកសាងសង់សំណង់លើដីផ្លូវសាធារណៈរបស់រដ្ឋ និងជាគម្រោងផ្លូវមួយខ្សែរបស់ខេត្តដើមី្បតភ្ជាប់ពីផ្លូវជាតិលេខ៦ចេញមក មុខសណ្ឋាគារសុខា​សៀមរាប  ដូច្នេះការរេរាំងគ្រឿង​ចក្រមិនឱ្យធ្វើការឈួសឆាយទ្រង់ផ្លូវ គឺជាការប្រឆាំងទៅនឹងច្បាប់រដ្ឋ ហើយបងប្អូននឹងអាចប្រឈមមុខទៅនឹងផ្លូវច្បាប់  ។

តែរាល់សំណូមពររបស់ប្រជាពលរដ្នបានស្នើសុំដល់ក្រុមការងារ  ទុកពេលវេលាឱ្យបងប្អូន ធ្វើការដឹកជញ្ជូនគ្រឿងផ្ទះបងប្អូនដែលបានរុះរើទៅរក្សាទុកតាមម្ចាស់នីមួយៗ  តែមកដល់ពេលនេះបងប្អូនមិនបានធ្វើការដឹកជញ្ជូន ថែមទាំងពុំគោរពតាមការណែនាំរបស់ក្រុមការងារ ទៀតផង  ដោយបំពុលនូវបរិយាកាស នៅក្នុងតំបន់សំណង់ខុសច្បាប់  ។

លោកអធិការរងនគរបាលក្រុងសៀមរាបបានអោយដឹងថា ជនសង័្សយរូបនេះមានឈ្មោះនៅក្នុងដីការបស់តុលាការហើយដែរ ពីបញ្ហាដីធី្លនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគងកន្លងមក ដោយបានដឹកនាំប្រជាពលរដ្ឋទៅចាប់យកដីធ្វើជាកម្មសិទ្ធិឯកជន  ។

គួររម្លឹកផងដែរថា ក្រោយពីក្រុមសមត្ថកិច្ចចម្រុះខេត្ត ដែលមានមន្ត្រីសាលាខេត្ត អាជ្ញាធ​រ​ក្រុង អាជ្ញាធរជាតិអប្សរា កងកម្លាំងសមត្ថកិច្ចនគរបាលនិងរាជអាវុធហត្ថក្រុងរួមទាំងអាជ្ញាធរ​ភូមិ បានធ្វើការចុះរុះរើសំណង់ខុសច្បាប់ទាំង១៩​ខ្នង ដែលមាន ម្ចាស់កាន់កាប់​ចំនួន២២គ្រួសារ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ ដែលដឹកនាំដោយលោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានដោយរលួន ពុំមានការតវ៉ាអ្វីឡើយ៕ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print