សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីបៀតបៀនកេរ្តិ៍ខ្មាសក្រុមកម្មការិនីរោងចក្រ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមកាម្មការិនីរោងចក្របោះពុម្ពយីហោ《 ធៀន អុី》ត្រូវបាន បុរសជនជាតិចិនម្នាក់ ដែលជាអ្នកគ្រប់គ្រង នៅក្នុងរោងចក្រនោះបៀតបៀនកេរ្តិ៍ខ្មាសពួកនាងព្រមទាំងបបួល ទៅគេងរួមរ័ក ជាថ្នូរនិងលុយម្ដង១០០​ដុល្លារ។ប៉ុន្តែពួកនាងមិនបានព្រមនោះឡើយ ហើយភ្លាមៗនោះពួកនាងក៏មិនហ៊ានប្តឹងសមត្ថកិច្ចដែរដោយខ្លាយបាត់បង់កាងារតែដោយសារតែការបំពាននិង មើលងាយមើលថោកមកលើពួកនាងនេះ បានកើតឡើងជាបន្តបន្ទាប់ច្រើនលើកច្រើនសារទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយចាប់ខ្លួនជនជាតិចិនម្នាក់នេះ

ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧    នៅក្នុងរោងចក្របោះពុម្ព ធៀន អុី ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះJin Xuon Ding ហៅ ឡៅ កឺ អាយុ៥២ឆ្នាំ ជនជាតិចិនមុខរបរជាអ្នកគ្រប់គ្រង រោងចក្របោះពុម្ពខាងលើនិងស្នាក់នៅក្នុងរោងចក្រនោះ។ដោយឡែកនាងកម្មការិនីរងគ្រោះទី១,ឈ្មោះចាន់ ម៉ុម អាយុ​២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពោវាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ទី២,ឈ្មោះវុិត ឡី អាយុ​១៨ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ទី៣,ឈ្មោះហែម ម៉ាលីដា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ទី៤,ឈ្មោះទី ស្រីភ័ក្រ្ត អាយុ១៨ឆ្នាំ ពួកនាងទាំង៤នាក់នោះស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្បែររោងចក្របោះពុម្ពនោះដែរ។

ពួកនាងបាននិយាយថា បុរសដែលជាអ្នកគ្រប់គ្រងរោងចក្រខាងលើនោះ បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ ខ្មាសពួកនាងជាបន្តបន្ទាប់ នៅក្នុងខណៈពេលដែលពួកនាងកំពុងធ្វើការងារបុរសនោះបាន ដើរទៅជិតរួច បានលូកចាប់ស្ទាបច្របាច់គូទ និងសុដនជាបន្តបន្ទាប់។មិនតែប៉ុណ្ណោះបាននិយាយបបួលពួកនាងច្រំដែលៗ ឲ្យទៅដេករួមរ័កជាមួយ ដោយសន្យាថានិងឲ្យប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែពួកនាងមិនដែលយល់ព្រមនោះ ទេ ហើយក៏ធ្លាប់ស្ដីឲ្យបុរសនោះផងដែរ ប៉ុន្តែទោះជាបែបណាជនជាតិចិនខាងលើមិនព្រមឈប់ឡើយ គឺនៅតែប្រព្រឹត្តរឿងដដែលមកលើពួកនាងទ្រាំលែងបានក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង ឲ្យនគរបាលជួយរកយុត្តិធម៌ឲ្យពួកនាង ប៉ុន្តែពេលនេះពួកនាងមិនទាន់ដឹងថា នគរបាលចាត់ការទៅលើជន នោះបែបណានៅឡើយទេ ព្រោះឮថាជនម្នាក់នេះមានខ្នងអ្នកធំផង៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print