ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុខណះជិះម៉ូតូចេញពីកន្លែងធ្វើការបំណងទៅលេងប្រពន្ធតែដោយអកុសល់ត្រូវរថយន្តបុកពីក្រោយពេញទំហឹងនិងអូសម៉ូតូចំងាយប្រហែល១៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ នៅចំណុចមុខវត្តពោធិ៍ តាមបណ្តោយផ្លូវទំនប់កបស្រូវ ស្ថិតក្នុងសង្កាត់សម្រោងក្រោមខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះនី ម៉េត ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបបើកឡាន ស្នាក់នៅម្តុំស្ពានលីយុងផាត់ ។ មានស្រុកកំណើតនៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទ ខេត្តព្រៃវែង។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកវេវ ពណ៍ខៀវ ពាក់ស្លាកលេខកំពង់ចាម 1H 6600 ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កបស្រូវក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តប្រភេទកុងតឺន័រ មិនចាំស្លាកលេខធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលមកបុកចំពីក្រោយពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុចុះណែកម៉ូតូត្រូវបានរថយន្តបង្កអូជាង១៥០ម៉ែត្រទើបទម្លាក់ចោលហើយបន្តគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំស្វែងករថយន្តបង្កដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ
...