ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិង៤នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយនារីវ័យក្មេងមិនចេះបើកបរបានយករថយន្តសង្សាមកបើកបណ្តាលអោយ បុករះជនរងគ្រោះពេលកំពុងអង្គុយលេងជុំគ្នានៅមុខផ្ទះ ។
ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកមិនចេះបើកបរនេះបានកើតឡើងកាលពីយប់ថ្ងៃទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវលំ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាកលុច្សស៉ីស RX300 ពាក់ស្លាកលេខភ្នំពេញ2L-4726បើកបរដោយនារីវ័យក្មេង ឈ្មោះអូន ស្រីដា អាយុ១៨ឆ្នាំ មានស្រុកកំណើតភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ជនរងគ្រោះទាំង៥នាក់មានឈ្មោះ ទី១ ប៊ន វិសាល ភេទប្រុសអាយុ 25ឆ្នាំ មានទីលំនៅក្នុង ភូមិភូមិធំ ឃុំភូមិធំ
ស្រុកកៀនស្វាយ មុខរបរកម្មករ របួសធ្ងន់ ទី២ ឈ្មោះ ឱ វ៉ាត ភេទប្រុសអាយុ 35ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង មុខរបរ កម្មករសំណង់ បានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្នាក់នៅភូមិឃុំកើតហេតុ ទី៣ ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ18ឆ្នាំ នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករ ស្នាក់នៅក្នុងភូមិឃុំកើតហេតុ របួសស្រាល
ទី៤ ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ38ឆ្នាំនៅខេត្តព្រៃវែង មុខរបរកម្មករ ស្នាក់នៅគូមិកើតហេតុខាងលើ របួសស្រាល និងទី៥ ឈ្មោះ សុី ណាចាន់លីហ្សា ភេទស្រី អាយុ2ឆ្នាំ រស់នៅក្នុង ភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល ។
លោកព្រំ សំណាង អធិការរងនគរបាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកបរតាមផ្លូវលំក្នុងភូមិទិសដៅពីកើតទៅលិចតែអ្នកបើកបរមិនចេះបើកនោះទេ ចំណែករថយន្តគឺជារបស់មិត្តប្រុសនាង ពេលមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតបុកចូលរោងមុខផ្ទះដែលមានជនរងគ្រោះកំពុងអង្គុយលេងបណ្តាលអោយតងរបួសធ្ងន់ស្រាល៥នាក់ក្រោយមកជនរងគ្រោះម្នាក់បានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់៕ សណ្តោស