បុរសម្នាក់បែកថ្នាំយកដំុថ្មទៅគប់កញ្ចក់គ្រឿងចក្រ(អែសស្កាវ៉ាទ័រ)បណ្តាលអោយបែកត្រូវប៉ូលិសឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ឥទ្ធិពលគ្រៀងញៀនបានធ្វើអោយបុរសម្នាក់បាត់បង់ស្មារតីលែងដឹងអ្វីខុសដឹងត្រូវបានយកដំុថ្មទៅគប់កញ្ចក់គ្រឿងចក្របណ្តាលអោយបែកហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែ កក្តដា ឆ្នាំ២០១៧នៅចំណុចមុខសាលាវិទ្យាល័យបុរី១០០ខ្នងផ្លូវសហព័ន្ធរុស្សី ក្រុម៤ភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា ជនបែកថ្នាំនេះមានឈ្មោះ ឈន វុល ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ។
ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុឃើញបុរសបែកថ្នាំខាងលើដើរចុះដើរឡើងលើផ្លូវសហព័ន្ធរុស្សីដោយគ្មានពាក់អាវទេហើយបានរើសដំុថ្មកាន់ ។ លុះមកដល់ចំណុចខាងលើក៍យកដុំថ្មទៅគុបត្រូវកញ្ចក់គ្រឿងចក្រ(អែសស្កាវ៉ាទ័រ)បណ្តាលអោយបែកទាំងមុខទាំងក្រោយ។ពេលនោះម្ចាស់គ្រឿងចក្រមកទាន់ឃើញសភាពបែបនេះក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយមកជួយអន្តរាគមន៍តែម្តង។

បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានបានអោដឹងថាបន្ទាប់ពីឃាត់ខ្លួនបុរសបែកថ្នាំលើរួចក៍ទាក់ទងទៅខាងមន្ទីរសង្គមកិច្ចអោយមកទទួលបន្ត។ចំណែកខាងម្ចាស់(អែសស្កាវ៉ាទ័រ) ដែលរងកាខូចខាតក៍មិនប្តឹងផ្តល់អ្វីដែហើយយកទៅជុសជុលដោយខ្លួនឯងព្រោះថាជនបង្ករខាងលើបែកថ្នាំលែងដឹងអីទៅហើយ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print