បើមានសង្គ្រាមផ្ទុះឡើង ឥណ្ឌាមិនប្រាកដថាចាញ់ចិននោះឡើយ

ចែករំលែក៖

អ្នកឯកទេសស្តីពីកម្មវិធីបរមាណូរបស់អាមេរិក លោក Hans M Kristensenនិង Robert S Norrisha បានបញ្ជាក់ ថា ឥណ្ឌាមានការផ្លាស់ប្តូរ ជាទ្រង់ទ្រាយធំ នៅក្នុងយុទ្ធសាស្ត្រយោធារបស់ខ្លួន ដោយឥណ្ឌាមានគោលដៅ ក្នុងការទប់ទល់ជាមួយចិន ច្រើនជាងប៉ាគីស្ថាន ។

តាមការបញ្ជាក់របស់អ្នកឯកទេសខាងលើ ឥណ្ឌា ពេលនេះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូបាញ់បានគ្រប់ទិសទី នៅលើទឹកដីចិន។ កាំជ្រួចមីស៊ីល Agni-2 របស់ឥណ្ឌាបាញ់បានចម្ងាយជាង២០០០ គីឡូម៉ែត្រ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងប្រទេសចិន។ ចំណែក មីស៊ីល Agni-4 បាញ់បានចម្ងាយ៤០០០គីឡូម៉ែត្រ ។ មីស៊ីលទាំងនោះជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារគ្រប់ទីកន្លែងនៅប្រទេសចិន។

នៅពេលនេះដែរ ឥណ្ឌាកំពុងតែផលិតមីស៊ីល៤ប្រភេទទៀតដែលអាច បំពាក់មីស៊ីលវាយប្រហារទៅលើទីតាំងរបស់សត្រូវ ។ កម្មវិធីមីស៊ីលរបស់ឥណ្ឌាបានបង្កើនល្បឿងយ៉ាងលឿនទៅមុខ ដើម្បីទប់ទល់នឹងហេតុការណ៍អាក្រក់កើតឡើង។

អាចនិយាយបានថា នៅពេលនេះ ឥណ្ឌាខុសពីសង្គ្រាមជាមួយចិនកាលពីឆ្នាំ១៩៦២ ដោយពេលនោះ ឥណ្ឌាមិនអាចយកឈ្នះចិនបានឡើយ។ កន្លងមក មេទ័ពឥណ្ឌាធ្លាប់បានព្រមានតប់តទៅនឹងមន្ត្រីយោធាចិនថា «ឥណ្ឌាខុសពីមុន មិនអាចឲ្យចិនធ្វើអ្វីតាមចិត្តនោះឡើយ» ។ ការប្រកាសខាងលើ ក្រោយពេលដែលប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាតាមព្រំដែន។

កន្លងមកថ្មីៗប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ឥណ្ឌានឹងចាញ់យ៉ាងពិតប្រាកដ ប្រសិនបើហ៊ានតទល់ជាមួយចិន ដោយកងកម្លាំងយោធា នៅតាមព្រំដែនមានវិវាទនោះ។ ការព្រមានខាងលើ របស់ចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា ដោយកងទ័ព និងភាពសោះកក្រោះ ក្នុងចំណងមិត្តភាព ជាមួយប្រទេសឥណ្ឌាជុំវិញការជាប់គាំងបញ្ហាព្រំដែន នៅតំបន់ Dokalam ។ ប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្មីៗ បាននិយាយថា ជម្លោះយោធា នឹងកាន់តែកើនខ្លាំងឡើង ប្រសិនបើទីក្រុងញូដេលី មិនព្រមដកទ័ពទេនោះ។

យោងតាមប្រភព ពីគេហទំព័រការពារជាតិឥណ្ឌា Defence News អត្ថបទប្រព័ន្ធផ្សព្វផ្សាយចិននេះ បានបន្តទៀតថា ប្រសិនបើជម្លោះ រវាងចិននឹងឥណ្ឌា មានការកើនឡើងកាន់តែខ្លាំង រហូតដល់ជម្រុញឲ្យមានការ ដោះស្រាយតាមរយៈមធ្យោបាយយោធានោះ ឥណ្ឌានឹងចាញ់យ៉ាងពិតប្រាកដ ព្រោះភាពរឹងមាំរបស់យោធាឥណ្ឌានៅចាញ់ចិននោះទេ។

សូមជម្រាបផងដែរថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិនបានចេញនូវសេចក្តីថ្លែងការណ៍ អំពាវនាវជាដដែល ចាប់តាំងពីយក្សអាស៊ីទាំងពីរបានប្រឈមមុខដាក់គ្នា នៅតំបន់ Dokalam នៅជិតទីប្រសព្វត្រីភាគីនៃប្រទេសប៊ូតានកាលពីខែមុន បន្ទាប់ពីក្រុមសាងសង់ របស់កងទ័ពចិន ដែលប៉ុនប៉ងសាងសង់ផ្លូវនៅក្នុងតំបន់ ត្រូវបានរារាំង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print