ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ដឹកនាំកម្លាំងដោយលោក ចាន់ ឌុល នាយផ្នែកយុត្តិធម៌ បានចុះអនុវត្តដីការ កាលពីវេលាម៉ោង ១០ និង ១០ នាទី ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៧នៅចំណុចភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សម្មត្ថកិច្ចបានប្រាប់ថា ជនល្មើសដែលត្រូវចាប់ខ្លួនឈ្មោះ សេង ធី ភេទប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ( បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅភូមិ.ឃុំចុះអវត្តដីកាខាងលើ ) ។
សម្មត្ថកិច្ចបានឲ្យដឹងថា ដីកាលេខ ៤៧ ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៣ របស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្តឹត្តនៅភូមិមេមត់ ឃុំមេមត ស្រុកមេមត់ ខេត្តកំពង់ចាមកាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១២ ។
ហើយក្នុងខណៈពេលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននោះកម្លាំងយើងធ្វើការឆែកឆេរក្នុងផ្ទះរបស់ជនខាងលើ បានរកឃើញម្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀនចំនួន ១១ កញ្ជប់ធំ និងសំភារៈវេចខ្ចប់ចំនួន ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំខ្លួនឈ្មោះ សេង ធី និងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប ៕វណ្ណៈ