សារព័ត៌មាន New York Times បានផ្សាយថា កម្លាំងថ្មើរជើងរុស្ស៊ីបាន ចូលទៅកាន់ប្រទេសស៊ីរីដើម្បីកម្ទេច ក្រុមអ៊ិសស្លាមបង្កើតរដ្ឋ ។
ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយ ថា រុស្ស៊ីបានបញ្ចូនកម្លាំងថ្មើរជើងមួយ ចំនួនធំទៅកាន់ប្រទេសស៊ីរីដើម្បីកម្ចាត់ក្រុមអ៊ិបស្លាមបង្កើតរដ្ឋក្នុងតំបន់ Raqqa ជាទីតាំងមានក្រុមISឈរជើងរហូតដល់ ទៅ៥ពាន់នាក់ ។
ឧត្ដមសេនីយ៍ Andrei Katapolov មេបញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ថា យើងចង់បង្កើតការវាយប្រហារតាម ដែនអាកាសច្រើនជាងការវាយប្រហារតាមជើងគោក ។
ការប្រកាសខាងលើក្រោយពេល កម្លាំងថ្មើរជើងរុស្ស៊ីបានបំផ្លាញទីតាំង ក្រុមអ៊ិសស្លាមបង្កើតរដ្ឋដល់ទៅ៩កន្លែង ក្នុងរយៈពេល២៤ម៉ោង ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Kanashenkov បញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកយន្ដ ហោះចម្បាំងរុស្ស៊ីមាន Su-34, Su24M បានបើកការវាយប្រហារ៩លើកទៅលើជំរំ៩កន្លែងរបស់ក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរកម្លាំងក្រុមអ៊ិិស្លាម បង្កើតរដ្ឋជាង៣.០០០នាក់បានរត់ចេញពីស៊ីរីទៅកាន់ប្រទេសហ្ស៊កដង់ដោយខ្លាច ការវាយប្រហារពីប្រទេសរុស្ស៊ី ។ ក្នុង ពេលជាមួយគ្នានេះកម្លាំងទាហានថ្មើរ ជើងស៊ីរីក៏បានបើកការវាយប្រហារទៅ លើទីតាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅជាយ ក្រុងដាម៉ាកាសផងដែរ ។ ចាប់តាំងពី រុស្ស៊ីវាយប្រហារមកទល់ពេលនេះបាន សម្លាប់ខ្មាន់កាំភ្លើងក្រុមអ៊ិពស្លាមបង្កើត រដ្ឋ១៦០នាក់។
ក្នុងពេលជាមួយគ្នានេះនៅខេត្ដHome កម្លាំងទាហានស៊ីរីបានបំផ្លាញក្បួនរថយន្ដ ក្រុមអ៊ិជស្លាមបង្កើតរដ្ឋសម្លាប់ទាហាន អ៊ិាស្លាមបង្កើតរដ្ឋ១៧នាក់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី