សាលាឧទ្ធរណ៍​បញ្ចប់​សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ ,​ សាលដីកា​ប្រកាស​ព្រឹក​ថ្ងៃ​ទី​៨ខែ​សីហា​

ចែករំលែក៖

ភ្នំពេញ ៖ សាលាឧទ្ធរណ៍​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បាន​បញ្ចប់​​សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ពាក់ព័ន្ធ​បទល្មើស​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”​ ហើយ​សាលដីកា​រឿង​ក្ដី​នេះ​ លោក​ចៅក្រម​ ប៉ុល​ សំអឿន​ គ្រោង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី០​៨​ ខែ​សីហា​ ខាងមុខ​នេះ​ ។

ក្រុម​អ្នក​សារព័ត៌មាន​អនុញ្ញាតិ​ឲ្យ​ចូលរួម​សវនាការ​ តែ​ត្រូវ​រក្សា​ទុក​ទូរស័ព្ទ​ ឬ​ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​នៅ​ខាង​ក្រៅ​ ។

សវនាការ​សាលាឧទ្ធរណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ផ្តន្ទា​ទោស​លោក​ស្រី​ ទេព​ វន្នី​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​ពីរ​នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print