ប្រធានមន្ទីរអប់រំខេត្តកំពតលោក តាក ហាប់ និងមន្ត្រីចំនួន៣រូបទៀត ត្រូវមន្ត្រីក្នុង មន្ទីរអះអាងថា ពួកគាត់ត្រូវប៉ាន់ខ្លាំង ជាពិសេសលោកប្រធានមន្ទីរទទួលបានផល ប្រយោជន៍ជាប្រាក់ក្នុងមួយឆ្នាំៗមិនក្រោម៣០០លានរៀលទៅ៤០០លានរៀលតាម រយៈការប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់ចំណាយរបស់មន្ទីរ ។
ប្រភពបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះលោក តាក ហាប់ បាន សហការជាមួយលោក ភោក កុយ ប្រធានស្ដីទី ការិយាល័យគណនេយ្យ និងទ្រព្យ សម្បត្តិរដ្ឋលោក អ៊ូ ភាង ដែលជាអនុប្រធានការិយាល័យគណនេយ្យ និងទ្រព្យសម្បត្តិ រដ្ឋនិងលោក សូ លិន ដាមន្ត្រីការិយាល័យគណនេយ្យនិងទ្រព្យសម្បត្តិរដ្ឋបានកិបកេង
ថវិកាចំណាយជាច្រើនមានទឹកប្រាក់សរុបខ្ទង់៥០០លានរៀលដោយធ្វើឯកសារខ្យល់បំភ័ន្តភ្នែកក្រុមអធិការកិច្ចនិងក្រុមសវនកម្មយ៉ាងជំនាញបំផុត ។
ថវិកាដែលលោក តាក ហាប់ និងបក្ខពួកកិបកេងភាគច្រើនគឺប្រាក់បុរេប្រទានប្រាក់ ទូទាត់ត្រង់ដូចជា ការចំណាយលើផ្នែកសម្ភារ ផ្គត់ផ្គង់ផ្នែករដ្ឋបាល ការថែទាំអគារ ថែទាំសម្ភារ សម្ភារបចេ្ចកទេស ជួសជុលមធ្យោបាយដឹកជញ្ជូន ការចំណាយលើការ ប្រជុំ និងសិក្ខាសាលា ការចំណាយផ្នែកជំនួយសង្គមដល់ពលរដ្ឋ ការឧបត្ថម្ភដំណើរ លំហែនិងសិក្សា ការឧបត្ថម្ភផ្នែកកីឡា ។ល។
សរុបទៅការចំណាយលើការទិញជំពូក៦០ សេវាកម្មជំពូក៦១ និងអន្តរាគមន៍ សាធារណៈជំពូក៦២របស់មន្ទីរអបរំសរុបមួយឆ្នាំៗមានទឹកប្រាក់រាប់ពាន់លានរៀល ប៉ុន្តែក្នុងនោះមានភាពមិនប្រក្រតីដែលផ្ដើមចេញពីការឃុបឃិតគ្នារវាងលោកប្រធានមន្ទីរ តាក ហាប់ នឹងលោក ភោក កុយ ប្រធានស្ដីទី ការិយាល័យគណនេយ្យនិងទ្រព្យសម្បត្តិរដ្ឋ លោក អ៊ូ ភាង ដែលជាអនុប្រធានការិយាល័យគណនេយ្យ និងទ្រព្យសម្បត្តិ រដ្ឋ និងលោក សូ លិនដា មន្ត្រីការិយាល័យគណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋដើម្បីផលប្រយោជន៍រៀងៗខ្លួន ។
សកម្មភាពពុករលួយនេះបានកើតឡើងតាំងពីសម័យលោក តាក ហាប់ ឡើងជា ប្រធានមន្ទីរដំបូងមកម្ល៉េះកាលនោះមានលោក សូ វុត្ថា អតីតប្រធានការិយាល័យ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋជាអ្នកជួយរៀបចំឯកសារបន្លំភ្នែកក្រុមអធិការកិច្ច និងក្រុមសវនកម្មយ៉ាងស្ទាត់ជំនាញ។ ដោយបញ្ហាពុករលួយកន្លងទៅ មានមន្ត្រីមួយ ចំនួនបានធ្វើពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងត្រូវអង្គភាពប្រឆាំងអំពើពុករលួយចុះស្រាវជ្រាវនិងឲ្យបំភ្លឺទៀតផង ហើយក្រោយមករឿងនេះបានស្ងាត់មក ដល់សពថ្ងៃនេះ ៕