សហគមន៍អន្តរជាតិ ពិសេសគឺអង្គការ សិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងខ្លាំង ដល់ សកម្មភាពកម្ចាត់គ្រឿងញៀនរបស់ប្រធានាធិបតីឌុយទែរតេ ដែលបានបាញ់ សម្លាប់ ចៅហ្វាយក្រុង ពេលមិនទាន់ឆ្លងកាត់ប្រព័ន្ធយុត្តិធម៌។ ការបាញ់សម្លាប់នោះដោយចោទប្រកាន់ជាជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
សកម្មភាពបែបនេះរបស់លោកឌុយ ទែរតេ ត្រូវបានគេចាត់ទុកថា ជាសកម្ម ភាពកម្ចាត់ មន្ត្រីដែលមិនគាំទ្រដល់រដ្ឋាភិបាលរបស់លោកឬអ្នកដែលប្រឆាំងរូបលោកគឺត្រូវតែស្លាប់។ ចាប់តាំងពីសង្គ្រាមប្រឆាំងគ្រឿងញៀនបានអនុវត្តមកមានអ្នកនយោយបាយជាច្រើន នៅហ្វុីលីពីនត្រូវ បានសម្លាប់ឬជាប់គុក ដោយចោទប្រកាន់ ថាជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿង ញៀន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដាចៅហ្វាយក្រុងហ្វុីលីពីនម្នាក់ ដែល លោកប្រធានាធិបតី ឌុយទែរតេធ្លាប់ចោទ សង្ស័យថា មានជាប់ទាក់ទងក្នុងការជួញ ដូរគ្រឿងញៀន នៅហ្វុីលីពីន ត្រូវបាន ប៉ូលិសបាញ់សម្លាប់ក្រៅពីនេះនៅមាន មនុស្ស១១នាក់ផ្សេងទៀត ត្រូវបានបាញ់ សម្លាប់ផងដែរ នៅក្នុងប្រតិបត្តិការចុះ ឆែកឆេរ ផ្ទះរបស់ចៅហ្វាយក្រុង។
លោកReynaldo Parojinog ជាចៅ ហ្វាយក្រុងនៅជាប់មាត់សមុទ្រ Ozamiz ដែលស្ថិតនៅភាគខាងត្បូង ហ្វុីលីពីន ធ្លាប់ត្រូវបានលោកប្រធានាធិបតីឌុយទែរតេ ប្រកាសដាក់ចូលក្នុងបញ្ជីឈ្មោះ ក្រុមមន្រ្តី មូលដ្ឋាន ប៉ូលិស និងចៅក្រម ដែលលោក សង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងការ ជួញដូរគ្រឿងញៀន នៅហ្វុីលីពីន។ កាល ពីសីហាឆ្នាំមុន លោកប្រធានាធិបតី ហ្វុីលីពីន បានបង្ហាញជាសាធារណៈ បញ្ជី ឈ្មោះក្រុមមន្រ្តី ១៦០នាក់ ដែលក្នុងនោះ មាន លោកReynaldo Parojinog ផងដែរ។ ចៅហ្វាយក្រុង Ozamizដែលកំពុងប្រឈមនឹងបទចោទប្រកាន់ពីការប្រព្រឹត្តអំពើពុក រលួយដែរនោះ បានច្រានចោលការចោទ ប្រកាន់ជុំវិញ ការជួញដូរគ្រឿងញៀន។
តាមប៉ូលិសហ្វុីលីពីនបញ្ជាក់ថា លោក ចៅហ្វាយក្រុង Reynaldo Parojinogបានស្ថិតនៅក្រោមការតាមដានរបស់ប៉ូលិស បន្ទាប់ពីលោកឌុយទែរតេ បង្ហាញបញ្ជី ឈ្មោះ ក្រុមមន្រ្តី ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ នៅថ្ងៃអាទិត្យ ប៉ូលិសហ្វុីលីពីនបានទទួលដីកាចុះឆែកឆេរផ្ទះរបស់លោក ចៅហ្វាយក្រុង Reynaldo Parojinog ប៉ុន្តែ បើតាមប៉ូលិស អង្គរក្ស ទាហានការពារផ្ទះរបស់លោកចៅហ្វាយក្រុងបានចាប់ផ្តើមបាញ់ រះមកលើក្រុមប៉ូលិស ដែល បានបាញ់តបត ហើយទីបំផុតបានសម្លាប់លោកចៅហ្វាយក្រុង និងភរិយា និង មនុស្ស១០នាក់ផ្សេងទៀត។
លោក Reynaldo Parojinogជាចៅ ហ្វាយក្រុងទី៣របស់ហ្វុីលីពីន ដែលត្រូវ បានប៉ូលិសបាញ់សម្លាប់ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបញ្ជារឡើង ដោយលោកប្រធានាធិបតី ឌុយទែរតេ។ នៅខែវិច្ឆិកា ចុងឆ្នាំមុន នៅក្នុងពន្ធនាគារ ប៉ូលិសបានបាញ់សម្លាប់ចៅហ្វាយក្រុងម្នាក់ ដែលត្រូវចាប់ខ្លួន ក្នុងបទសង្ស័យ ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន។ នៅដើម ខែវិច្ឆិកាដដែល ប៉ូលិសហ្វុីលីពីន បាន បាញ់សម្លាប់ចៅហ្វាយក្រុង និងអង្គរក្ស ដែលគេសង្ស័យថា ចង់នាំចូលគ្រឿង ញៀន ខុសច្បាប់៕ ម៉ែវ សាធី