សូ អេនណា ខ្លាចការរិះគន់ក្រោយព្រលែងឈុតសិចស៊ីខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ អតីត Miss Global Cambodia ឆ្នាំ ២០១៦ កញ្ញាសូ អេនណាលេចការសរសើរច្រើនក្រោយពីនាងហ៊ានថត និងបញ្ចេញភាពស្រស់ស្អាតជាច្រើនប្លង់។ ទន្ទឹមនឹងការសសើរនាងនេះនាងក៏ព្រួយបារម្ភនឹងការរិះគន់ផងដែរ។

ថ្មីៗនេះ តារាសម្ដែង និងម៉ូដែលកញ្ញា សូ អេនណា បានបង្ហោះរូបភាពសិចស៊ីក្នុងឈុតប៊ីគីនីជាច្រើនសន្លឹកតាមរយៈបណ្ដាញសង្គម ។រូបភាពទាំងនេះបានធ្វើឱ្យប្រុសៗមួយចំនួនមើលស្ទើរភ្លេចដកដង្ហើម។ ក្រោយទម្លាយរូបលេងខ្លួនមួយឈុតធំនេះនាងកំពុងតែព្រួយបារម្ភព្រោះតែខ្លាចរងព្រនុងរិះគន់ពីទស្សនិកជន។

តារាស្រីវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថាកន្លងមកនាងពុំធ្លាប់បង្ហោះរូបភាពបែបនេះទេ ប៉ុន្ដែដោយសារតែនាងជាតារាម៉ូដែលទើបនាងសម្រេចចិត្ដបង្ហោះរូបទាំងនោះជាសាធារណៈឱ្យបានឃើញពីទេពកោសល្យនៃការថតរូបបែប Fashion របស់នាង។ កញ្ញាបន្ដថា រូបភាពនេះត្រូវបានថតដោយជាងថតជនជាតិបារាំងដោយគេបានសំណូមពរនាងឱ្យធ្វើជាម៉ូដែល ដើម្បីយកទៅ បង្ហោះលើគេហទំព័ររបស់គេ។

នាងទទួលស្គាល់ថា សង្គមខ្មែរយើងហាក់មិនទាន់ទទួលយកនូវរូបភាពបែបនេះទេ ប៉ុន្ដែអ្វីដែលធ្វើឱ្យនាងសម្រេចចិត្ដបង្ហោះរូបនេះឡើងដោយសារតែនាងគិតថា នាងជាតារាម៉ូដែល។ ម្យ៉ាងភាពសិចស៊ីនេះនៅមានកម្រិតនៅឡើយ វាមិនទាន់ជ្រុលហួសហេតុនៅឡើយទេ។ នាងនៅតែមានការព្រួយបារម្ភខ្លះដែរអំពីការរិះគន់ ពិសេសក្រោយពេលបណ្តាញព័ត៌មានក្នុងស្រុកចាប់អារម្មណ៍កាន់តែខ្លាំងមកលើរូបថតនាង ហើយក៏បារម្ភនឹងការរចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមផងដែរ។ នាងនិយាយបង្ការទុកជាមុនថាប្រសិនបើមានការរិះគន់ខ្លាំងនាងនឹងធ្វើការបកស្រាយ និងសុំទោសដោយផ្ទាល់ផងដែរ។ជាមួយគ្នានេះនាងក៏ស្នើឲ្យមានការយោគយល់ចំពោះនាងផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print