ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តបានចាត់កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការនិងកម្លាំងរដ្ឋបាលជលផលខេត្ត និងមាន ការចូលរួមពីលោកចៅសង្កាត់សំបួរមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ម៉ុងសេង អធិការស្តីទីក្រុងកំពង់ ចាម បានចុះបង្រ្កាបស្បៃម៉ុងប្រវែង១១០ម៉ែត្រ បង្កោលចំនួន៥០ដើម និងបានលែងកូនត្រីចម្រុះចំនួន៥គីឡូ ក្រាម ។ ឧបករណ៍ដែលដកហូតបានត្រូវដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង ។
ការចុះបង្ក្រាបទីតាំងឧបករណ៍ល្មើសច្បាប់ខាងលើធ្វើឡើងនៅចំណុចបឹងបាសាក់ ដែលស្ថិតនៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ចាម ៕ វណ្ណៈ
...