ភ្នំពេញ ៖ ដូចពាក្យស្លោកថា “ស្នេហាវ័យក្មេងដូចភ្លើងចំបើង” ជាក់ស្តែងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃ១ ខែសីហា ឆ្នាំ ២០១៧នេះ តាមបណ្តោយផ្លូវលេខ២៦៥ ក្បែរផ្សារសំណង១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគូរសង្សារវ័យប្រហែល១៤ឆ្នាំ បានជិះម៉ូតូដឹកគ្នា ស្រាប់ពេលនោះមានរឿងឈ្លោះប្រកែក រហូតដល់ខាងស្រីខឹងបានលោតពីលើម៉ូតូដែលសង្សារកំពុងតែបើកយ៉ាងលឿង បណ្ដាលឲ្យធ្លាក់ដួលបោកទៅនិងថ្នល់ប្រកាច់ ហើយត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុខពេលកើតហេតុ គេឃើញគូរស្នេហ៍វ័យ ក្មេងមួយគូរ បានជិះម៉ូតូមួយគ្រឿង ហុងដាសេ១១០ សងប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-4315 បានជិះឌុបគ្នាធ្វើដំណើរផ្លូវជាប់របងផ្សារហេងលី ដោយស្រែកឈ្លោះគ្នាយ៉ាងខ្លាំងបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ លុះជិះមកផ្លូវលេខ២៦៥ ស្រាប់តែក្មេងស្រីរងគ្រោះដែលអង្គុយពីក្រោយ ក៏លោតចុះពីលើម៉ូតូ ក្នុងល្បឿនយ៉ាងលឿន បណ្តាលឲ្យដួលបោកទៅនិងថ្នល់ប្រកាច់នៅកណ្ដាលផ្លូវ រងរបួសធ្ងន់តែម្តង ។
ប្រភពដដែរ បានបន្តទៀតថា ក្រោយពីក្មេងស្រីរងគ្រោះលោតហើយ ភ្លាមនោះក្មេងប្រុសដែលជាអ្នកឌុបនោះ បានជិះត្រលប់មកក្រោយវិញនិងជួយធ្វើចរនាឲ្យសង្សាររបស់ខ្លួន នឹងបានប្រាប់មូលហេតុថា ពួកគេជាសង្សានិងគ្នា ហើយមុនពេលកើតហេតុ គឺពួកគេបានឈ្លោះគ្នា ទើបនាងខឹងខ្លាំងពេកក៏លោតពីលើម៉ូតូទាំងកំរោលតែម្តង ។
ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាលើដាក់ម៉ូតូកង់បី ដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះផងដែរ ៕
ដោយ៖ ស តារា