ខេត្ដព្រះសីហនុ៖ នគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ដព្រះសីហនុបានចាប់ខ្លួន បុរសម្នាក់តាមដីកាបង្គាប់របស់សាលា ដំបូងខេត្ដព្រះសីហនុចុះថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៥ របស់ចៅក្រមស៊ើប សួរលោក សុខ សឿន ។
លោក កុល ផាលី នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ នគរបាលខេត្ដព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនតាម ដីកាខាងលើនេះឈ្មោះ ឡុញ ភារម្យ ហៅស្លេក ភេទប្រុស អាយុ៣១ឆ្នាំ មាន ស្រុកកំណើតនៅភូមិឈូក ឃុំត្រៀល ស្រុកបានរាយណ៍ ខេត្ដកំពង់ធំ មានទីលំ នៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៤ ក្រុង- ខេត្ដព្រះសីហនុ។ នៅក្នុងដីកាបង្គាប់ឱ្យ ចាប់ខ្លួនជនសង្ស័យខាងលើនេះគឺបាន ចោទពីបទ“អំពើលួចមានស្ថានទម្ងន់ ទោសប្រព្រឹត្ដនៅក្រុម៣៥ ភូមិ១ សង្កាត់ លេខ៤ ក្រុង-ខេត្ដព្រះសីហនុ កាលពីថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោស តាមមាត្រា៣៥៣-៣៥៧ នៃក្រមព្រហ្ម ទណ្ឌ”។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ មានករណីប្លន់អាជីវករលក់ មាសដូរលុយមួយនៅផ្សារចិនថ្មី ខណៈ ដែលជនរងគ្រោះចេញពីផ្ទះទៅផ្សារ ហើយបានប្លន់យកលុយនិងគ្រឿងអលង្ការ ជាច្រើនគេចខ្លួនដោយសុវត្ថិភាព។ ក្រោយពីមានអំពើប្លន់នេះកើតឡើង សមត្ថកិច្ចទំនងជាបានស៊ើបអង្កេតស្រាវ ជ្រាវដឹងថា ជនសង្ស័យឈ្មោះ ឡុញ ភរម្យ ហៅ ស្លេក ជាមុខសញ្ញាប្លន់ទើបមាន ដីកាតាមចាប់ខ្លួនជនត្រូវចោទខាងលើ នេះបញ្ជូនទៅដាក់ពន្ធនាគារបណ្ដោះ អាសន្នដើម្បីស៊ើបអង្កេតស្រាវជ្រាវសាកសួរជុំវិញករណីដែលបានកើតឡើង។
តាមប្រភពពីនគរបាលឱ្យដឹងដែរថា ជនសង្ស័យខាងលើនេះបានជាប់ពន្ធនាគារ ម្ដងរួចមកហើយនៅក្នុងអំឡុងឆ្នាំ២០១៤ពាក់ព័ន្ធករណីប្លន់ទៅលើជនបរទេសយ៉ាង សកម្មនៅក្នុងខេត្ដព្រះសីហនុ។ លុះនៅ ដើមឆ្នាំ២០១៥ ជនសង្ស័យត្រូវបានដោះ លែងពីពន្ធនាគារហើយមានការសង្ស័យ ជាប់ពាក់ព័ន្ធករណីប្លន់អាជីវករលក់ មាសដូរលុយនៅផ្សារចិនថ្មីទើបតុលា ការចេញដីកាឱ្យនាំខ្លួនជនត្រូវចោទមក តុលាការម្ដងទៀត ៕
ដោយ៖ ឆ្លាមសមុទ្រ