ចេញពី​ពន្ធនាគារ​មិន​ទាន់​បាន​១​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ពី​បទ​ប្លន់​សារ​ជា​ថ្មី

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​បាន​ចាប់ខ្លួន​ បុរស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​សាលា​ ដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ចុះ​ថ្ងៃ​ទី​១៩​ ខែ​ សីហា​ ឆ្នាំ​២០១៥​ របស់​ចៅក្រម​ស៊ើប​ សួរ​លោក​ សុខ​ សឿ​ន​ ។​

Screenshot_2015-10-07-08-59-32-1_resized

​លោក​ កុ​ល​ ផា​លី​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​តាម​ ដីកា​ខាងលើ​នេះ​ឈ្មោះ​ ឡុ​ញ​ ភារ​ម្យ​ ហៅ​ស្លេក​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ ស្រុក​កំណើត​នៅ​ភូមិ​ឈូក​ ឃុំ​ត្រៀល​ ស្រុក​បា​នរាយណ៍​ ខេត្ដកំពង់ធំ​ មាន​ទី​លំ​ នៅ​បច្ចុប្បន្ន​ភូមិ​២​ សង្កាត់​លេខ​៤​ ក្រុង​-​ ខេត្ដ​ព្រះ​សីហ​នុ​។​ នៅ​ក្នុង​ដីកា​បង្គាប់​ឱ្យ​ ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​គឺ​បាន​ ចោទ​ពី​បទ​“​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ ទោស​ប្រព្រឹត្ដ​នៅ​ក្រុម​៣៥​ ភូមិ​១​ សង្កាត់​ លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ បទល្មើស​ ព្រហ្មទណ្ឌ​ដែល​មាន​ចែង​និង​ផ្ដន្ទាទោស​ តាម​មាត្រា​៣៥៣-៣៥៧​ នៃ​ក្រម​ព្រហ្ម​ ទណ្ឌ​”​។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ មាន​ករណី​ប្លន់​អាជីវករ​លក់​ មាស​ដូរ​លុយ​មួយ​នៅ​ផ្សារ​ចិន​ថ្មី​ ខណៈ​ ដែល​ជន​រង​គ្រោះ​ចេញពីផ្ទះ​ទៅ​ផ្សារ​ ហើយ​បាន​ប្លន់​យក​លុយ​និង​គ្រឿងអលង្ការ​ ជា​ច្រើន​គេចខ្លួន​ដោយ​សុវត្ថិភាព​។​ ក្រោយ​ពី​មាន​អំពើ​ប្លន់​នេះ​កើតឡើង​ សមត្ថកិច្ច​ទំនងជា​បាន​ស៊ើបអង្កេត​ស្រាវ​ ជ្រាវ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឡុ​ញ​ ភ​រម្យ​ ហៅ​ ស្លេក​ ជា​មុខសញ្ញា​ប្លន់​ទើប​មាន​ ដីកា​តាម​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ នេះ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​បណ្ដោះ​ អាសន្ន​ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​សាកសួរ​ជុំវិញ​ករណី​ដែល​បាន​កើតឡើង​។​

​តាម​ប្រភព​ពី​នគរបាល​ឱ្យ​ដឹង​ដែរ​ថា​ ជនសង្ស័យ​ខាងលើ​នេះ​បាន​ជាប់​ពន្ធនាគារ​ ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤​ពាក់ព័ន្ធ​ករណី​ប្លន់​ទៅ​លើ​ជនបរទេស​យ៉ាង​ សកម្ម​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​។​ លុះ​នៅ​ ដើមឆ្នាំ​២០១៥​ ជនសង្ស័យ​ត្រូវ​បាន​ដោះ​ លែង​ពី​ពន្ធនាគារ​ហើយ​មានការ​សង្ស័យ​ ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​អាជីវករ​លក់​ មាស​ដូរ​លុយ​នៅ​ផ្សារ​ចិន​ថ្មី​ទើប​តុលា​ ការ​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​មក​ តុលាការ​ម្ដងទៀត​ ៕​

20151007_085106_resized Screenshot_2015-10-07-09-00-14-1_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print