អាមេរិកសាកល្បងមីស៊ីលឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់បរមាណូ​ វាយប្រហារនៅលើទឹកដីកូរ៉េ ខាងជើង

ចែករំលែក៖

អាមេរិកទើបតែបានសាកល្បង មីស៊ីលឆ្លងទ្វីបប្រភេទ​ ICBM ​ នៅព្រឹកថ្ងៃទី​២ ខែសីហា ជាការ គំរាមកំហែងដល់កូរ៉េខាងជើង ។ ការសាកល្បងនោះធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីលឆ្លងទ្វីប​Hwasong -14 ដោយជោគជ័យ ។

កម្លាំងទាហានអាកាសអាមេរិក  នៅព្រឹកថ្ងៃទី​២ ខែសីហា បានតាមដានការបាញ់សាកល្បង មីស៊ីល​ Minuteman-3 ​ចេញពីទីតាំងទ័ពអាកាស  Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា​ ។ អ្នក នាំពាក្យកម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា កម្មភាព​ខាងលើ​ គឺជារឿងធម្មតា ដោយបានឡើងគម្រោង​ជាយូណាសមកហើយ។

ប៉ុន្តែអ្នកឯកទេសវិភាគ​បានបញ្ចាក់ថា​ នេះជាសកម្មភាព ដើម្បីគំរាមកំហែងដល់កូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ ទិសទីលើទឹកដីអាមេរិក ។

នេះជាការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបលើកទី៤ហើយរបស់កម្លាំងទាហានអាកាសអាមេរិក នៅក្នុងឆ្នាំ​២០១៧នេះ ។ ការបាញ់សាកល្បងគឺដើម្បីត្រួតពិនិត្យទៅលើ ប្រសិទ្ធិភាពនៃមីស៊ីលទាំងនោះ​ ដែលជាការត្រៀមលក្ខណធ្វើសង្គ្រាម។

លោក​ Mark Graff ​អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិក បានឲ្យដឹងថា ការសាកល្បង នេះគឺដើម្បីវាយតម្លៃ​ ពីទំនុកចិត្តនៃ មីស៊ីល​បរមាណូ របស់អាមេរិក ដែលអាច វាយប្រហារទៅលើគោលដៅបានគម្រិតខ្ពស់។

ការសាកល្បងរបស់អាមេរិកកើតឡើង ក្រោយពេលដែល កូរ៉េខាងជើង បានសាកល្បងដោយជោគជ័យ ហើយ ប្រកាសថាជាប្រទេស មហាអំណាច បរមាណូ ។ មីស៊ីលរបស់កូរ៉េខាងជើង អាចបាញ់បានចម្ងាយ  ៥.៥០០គីឡូម៉ែត្រ ។ អំពីទ្រឹសស្តី អាមេរិកនិងកូរ៉េខាងជើង មានចម្ងាយពីគ្នាតែ ៨០០០គីឡូម៉ែត្រប៉ុណ្ណោះ គឺអាចវាយប្រហារគ្នាបានដោយមីស៊ីលឆ្លងទ្វីប​។

មីស៊ីលឆ្លងទ្វីប  ICBM ​ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហាន មីស៊ីល ស្ថិតនៅកងពលទាហានអាកាស លើកដំបូងបំផុតលើពិភពលោក គឺជាប្រទេសស៊ូវៀត ដែលដាក់ឲ្យប្រើប្រាស់មុនគេ គឺនៅឆ្នាំ​១៩៥៨។ ក្រោយមកមួយឆ្នាំ គឺនៅឆ្នាំ​១៩៥៩​អាមេរិក ក៏បានដាក់ឲ្យប្រើប្រាស់មីស៊ីលឆ្លងទ្វីបនេះដែរ។ ចំណែកចិនវិញ ទើបតែ ដាក់ឲ្យប្រើប្រាស់ក្នុង អំឡុងឆ្នាំ ១៩៨០ប៉ុណ្ណោះ គឺក្រោយអាមេរិកដល់ទៅ​២០ឆ្នាំ។

មីស៊ីល​ ICBM Minutman-3 ​ជាផ្នែកមួយ ក្នុងចំណោម​៣នៃ អាវុធបរមាណូរបស់អាមេរិក ក្នុងនោះមានមីស៊ីល​ Trident 3 បំពាក់ក្បាល់គ្រាប់បរមាណូ បាញចេញពីនាវាមុជទឹក និង មួយទៀតគឺយន្តហោះទម្លាក់គ្រាប់ បរមាណូ យុទ្ធសាស្ត្រ។

មីស៊ីល​ ICBM Minutman-3 បាញ់បានចម្ងាយ ប្រមាណ​១៣.០០០គីឡូម៉ែត្រ ដែលមានល្បឿនដល់ទៅ ២៨.៧០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងកម្ពស់​ រហូតដល់​១.១២០គីឡូម៉ែត្រ។​ មីស៊ីលនិមួយៗ អាច បំពាក់ក្បាលគ្រាប់បរមាណូ ដែលមានកម្លាំងបំផ្លាញរហូតដល់ទៅ ៤៧៥គីឡូតុន គឺស្មើរនឹងគ្រាប់បែកបរមាណូដែលអាមេរិកទម្លាក់ នៅ ហីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ ១៩៤៥ ដលទៅ ៣១ដង។

ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសជិតខាង កូរ៉េខាងជើង មានចិន​ជប៉ុន​និងកូរ៉េខាងត្បូង ជាដើម  ។ ប្រសិនបើមានសង្គ្រាមបរមាណូកើតឡើង រវាងអាមេរិកនិងកូរ៉េខាងជើង នោះ​កូរ៉េខាងជើង និងត្រូវរលាយ ចេញពីផែនទីពិភពលោក ពេលនោះប្រទេសជិតខាង ក៏រងផលប៉ះពាល់ផងដែរ ។  បើអាមេរិកវាយប្រហារកូរ៉េខាងជើង ដោយបរមាណូ​តែ ៣គ្រាប់ ប៉ុណ្ណោះ គឺស្មើរនឹង បរមាណូដែលទម្លាក់នៅជប៉ុន ដល់ទៅ ៩៣ដង នេះជារឿងមួយគួរឲ្យខ្លាចបំផុត មិនត្រូវទុកឲ្យវិនាសកម្មទាំងនោះកើតឡើងឡើយ។

ការសាកល្បងមីស៊ីលឆ្លងទ្វីប ខាងលើរបស់អាមេរិក កើតឡើង​ក្រោយពេលដែល ប្រធានាធិបតីអាមេរិក​ ដូណាលត្រាំ​បាន ប្រកាសថា អាមេរិក មានវិធានការ សម្រាប់ដោះស្រាយកូរ៉េខាងជើង ។តែមិនបានប្រកាសថា​វិធានការទាំងនោះ ជា អ្វីនោះឡើយ។

តាមក្រុមអ្នកវិភាគបញ្ចាក់ថា អ្វីដែលអាមេរិកអាចធ្វើបាននាពេលនេះគឺ មានតែការវាយប្រហារដោយអាវុធប៉ុណ្ណោះទើបអាចដោះស្រាយ បញ្ចប់វិបត្តិបាន បើស្វែងរកដំណោះស្រាយ តាមរយៈកិច្ចការបរទេសនោះ កូរ៉េខាងជើង មិនអាចបោះបង់ កម្មវិធីអាវុធ មីស៊ីលនិងបរមាណូបានឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print