អភិបាលខណ្ឌដូនពេញ អញ្ជេីញចូលរួម សំណេះសំណាល ជាមួយសិស្សនិស្សិត ដែលស្នាក់នៅវត្តសារាវ័ន្តតេជោ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងវត្តសារាវ័ន្តតេជោ បានរៀបចំពិធីសំណេះសំណាល ចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំសាខាសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ប្រចាំវត្តសារាវ័ន្តតេជោ ក្រោមអធិបតីភាពព្រះញាណសំវរ ស៊ឹម សយ៉ុង រាជាគណៈថ្នាក់ចត្វា ព្រះចៅអធិការវត្តសារាវ័ន្តតេជោ និងឯកឧត្តមបណ្ឌិត ម៊ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ព្រមទាំងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញចូលរួម សំណេះសំណាល ជាមួយសិស្សនិស្សិត ដែលស្នាក់នៅវត្ត អំពីសារះសំខាន់នៃស្ថេរភាពនយោបាយ និង តម្លៃនៃសន្តិភាព ដែលជុំរុញអោយមានការអភិវឌ្ឍលើគ្រប់វិស័យ និង កំពុងផ្តល់ ផលប្រយោជន៍ រាល់ថ្ងៃដល់ប្រទេសជាតិ ។

អំណោយរបស់សម្តេចដែលឯកឧត្តមយកមកជូនសមាគម សិស្ស និស្សិតរួមមាន៖

-អង្ករចំនួន ៦,៤២៥kg ក្នុងនោះអង្កររបស់ព្រះចៅអធិការវត្តមានចំនួន១តោន

-ថវិកាជូនសិស្ស និស្សិតចំនួន២១៧នាក់ដោយម្នាក់ៗទទួលបាន១០,០០០៛

-បច្ច័យប្រគេនវត្តចំនួន១,០០០,០០០៛

-បច្ច័យប្រគេនសង្ឃចំនួន៨២០,០០០៛

-ជូនយាយជី តាជី នៅក្រណាត់ស១ដុំនិងលុយ១០,០០០៛ក្នុងម្នាក់ៗ
និង កង់ចំនួន១៨គ្រឿង

ឆ្លៀតនៅក្នុងកម្មវិធីនោះលោកអភិបាលខណ្ឌក៏បានប្រគេនបច្ច័យជូនដល់ព្រះសង្ឃចំនួន៣០អង្គ ដោយក្នុង០១អង្គចំនួន៤០,០០០៛ និងព្រះចៅអធិការវត្តចំនួន១០០,០០០៛ ចំនែកយាយជី តាជីចំនួន២៣នាក់ក្នុងម្នាក់ៗទទួលបានថវិកា២០,០០០៛ ហើយក៏បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ ទៅដល់ប្រធានសាខាសមាគមសិស្ស និស្សិតប្រចាំសាខាវត្តសារាវ័ន្តតេជោដើម្បីទុកដោះស្រាយចំណាយផ្សេងៗនៅក្នុងសមាគមផងដែរ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print