ភ្នំពេញ៖ បុរសជាកម្មករលាងរថយន្តម្នាក់ បន្ទាប់ពីផឹកស៊ីជួបជុំជាមួយបងប្អូនរួចមកបាន ដើរទៅទិញបាយហូប លុះដើរត្រឡប់មកវិញ ឆ្លងកាត់ផ្លូវរថភ្លើងជំពប់ជើងដួលលើផ្លូវរថភ្លើងក៏ត្រូវរថភ្លើងកិនអូសជាច្រើនម៉ែត្រស្លាប់យ៉ាងគួរអោយរន្ធត់។
ហេតុការណ៍ដ៏រន្ធត់នេះកាលពីវេលាម៉ោង១០និង៣០
នាទីយប់ថ្ងៃទី ៣ សីហា ២០១៧ នៅចំណុចភូមិ១៥ ផ្លូវរថភ្លើងទួលគោក ក្រោយសាលាតិចណូ ស្ថិតក្នុង
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ រស់ យីម អាយុ២៩ឆ្នាំ
មុខរបរកម្មករលាងរថយន្ត ស្នាក់នៅក្បែរកន្លែងកើត
ហេតុក្នុងការ៉ាស់លាងរថយន្តនៅម្តុំរង្វង់មូលទួលគោក
ចាស់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ឃុំញេញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពពីបងស្រីជនរងគ្រោះបានអោយដឹងថា តាំងពីម៉ោងប្រហែល៨យប់ មុនកើតហេតុក្រោយពីផឹកស៉ីចប់ជនរងគ្រោះក៍បានត្រលប់ទៅការ៉ាស់លាងរថយន្តវិញតែពេលទៅដល់ការ៉ាស់ដែលបានបិទទ្វារ ពេលនោះជនរងគ្រោះក៍បានត្រលប់មកកន្លែងផឹកស៉ីដែលជាផ្ទះរបស់បងស្រី វិញតែរូបគេហៅបងស្រីខ្លួនឲ្យបើកទ្វារតែបងស្រីមិនបានបើកទ្វារនោះទេ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា
ជនរងគ្រោះបានដើរមកទិញបាយម្ហូបនៅក្បែរកន្លែងកើតហេតុពេលទិញបាយម្ហូបរួច ក៍ដើរឆ្លងផ្លូវរថភ្លើងតែជនរងគ្រោះភ្លេចយកម្ហូបក៏ដើរនៅកន្លែងអ្នកលក់ យកម្ហូប លុះពេលដើរឆ្លងមកវិញមកដល់លើផ្លូវរថភ្លើង ជនរងគ្រោះក៏បានឃើញរថភ្លើងមកដែរ តែប្រឹងរត់ឆ្លងអោយផុត តែរត់ជំពប់ជើងនិងផ្លូវដែក
បានដួលក៍ត្រូវរថភ្លើងបើកពីកើតទៅលិចចេញពីស្ថានិយ៍ ស៉ីផ្លេនិងជាន់ហ្វ្រាំងតែជាន់មិនជាប់ក៍បុកកិនជនរងគ្រោះអូសប្រហែល៣០ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងយករថភ្លើងចេញដើម្បីយកសពជនរងគ្រោះប្រគល់អោយក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ