ខេត្តសៀមរាប ៖ ព្រះសង្ឃមួយអង្គនិងអ្នករត់ម៉ូតូឌុបម្នាក់បានដើរបិណ្ឌបាត្រ យកប្រាក់ពីពលរដ្ឋជាច្រើនដងក្រោយពីប្រជាពលរដ្ឋសង្ស័យសុំឆែកមើលឃើញព្រះឆាយាលក្ខ័ ដឹងថា ជាសង្ឍក្លែងក្លាយក៏នាំគ្នាឃាត់ខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមផ្លូវ ខណកំពុងដើរបិណ្ឌបាត្រ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប។
លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែសីហានេះថា ជនសង្ស័យបានធ្វើសកម្មភាព ដើរបិណ្ឌបាត្រ យកប្រាក់ពី បងប្អូនប្រជាពលរដ្ឋ ឈ្មោះថៃ ថន ជាអ្នកបើកម៉ូតូនិង បក្ខពួកឈ្មោះ ភាង សាឯម (ក្លែងខ្លួនធ្វើព្រះសង្ឃ)បាននាំគ្នាមកផ្ទះលោកយាយឈ្មោះ គួច សារី ភេទស្រី អាយុ៧១ឆ្នាំនិងលោកតា ម៉ែន ផល អាយុ៧៣ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ដើម្បីមកបិណ្ឌបាត្រប្រាក់ចំនួន៣០០០០០រៀល ខណៈនោះឈ្មោះ ហូរ ហាវ ក៏បាន មកដល់ផ្ទះ ម្តាយ ឪពុក ក្មេក ហើយក៏សុំមើលឆាយាល័ក្ខ ខណៈពេលនោះជនសង្ស័យឈ្មោះ ភាង សាឯម រួមទាំងបក្ខពួកបានរត់គេចខ្លួនភ្លាមៗតែម្តង តែត្រប្រជាពលរដ្នតាមចាប់ប្រគល់អោយសមត្ថកិច្ច រហូតមកដល់ថ្ងៃទី៣ សីហានេះ ត្រូវបានព្រះសង្ឃត្រូវបានចៅអធិការវត្តព្រិន្ទនិមន្តមកពិនិត្យ និងធ្វើការ បកស្បង ចេញ ដើម្បីប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងគរបាលក្រុងសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូន ទៅតុលាការនៅថ្ងៃទី៣នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី