កុកភ្លេចជុង តែជុងមិនតែភ្លេចកុក ជនល្មើសប្រុស ស្រី ២នាក់ ខំរត់គេចខ្លួនបាត់មួយរយៈត្រឡប់មកវិញ​ដេកគុក

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានសហការជាមយយបណ្ដា នគរបាលប៉ុស្ដរដ្ឋបាល ក្រុង ស្រុក ចុះចាប់មុខសញ្ញាដល់ផ្ទះ រហូតឈាន​ដល់​ធ្វើការឃាត់ខ្លួន បានប្រុស ស្រី ចំនួន២នាក់ តាមដីការ 
 
 ដែល ទីតាំង​ផ្សេងគ្នា​ រួចយកមកសួរនាំនៅការិយាល័យជំនាញ ហេតុការណ៍ ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ខាងលើនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២ និង ទី៣ ខែ សីហា ឆ្នាំ២០១៧ ស្ថិតនៅ ទីតាំង២ផ្សេងគ្នា ទី១/-ស្ថិតក្នុងក្រុងសៀមរាប
 ទីតាំងទី២/-ស្ថិតនៅស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយឯក ភឹង ចិន្តារ៉េត ស្នងការង បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាម​ដីកាបង្គាប់ឱ្យចាប់ខ្លួន រ​បស់តុលាការខេត្តសៀមរាប ទើបលោកបានឱ្យកម្លាំងក្រោមឱវាទ អនុវត្តផែនការនេះតាមស្រុក/ក្រុង ចុះដល់ផ្ទះមុខសញ្ញាអនុវត្តដីការ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ចំនួន០២នាក់៖
ទី១ /​ឈ្មោះ សួន សុភាព ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ខ្លួនតាមដីកាលេខ ៦៦ ចុះថ្ងៃទី១៥ខែ មិថុនាឆ្នាំ២០១ ចេញដោយ សំ ប៊ុនពៅ ជាប្រធានក្រុមព្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប ពីបទ( ឃាត​កម្ម) (ឃាត់ខ្លួនថ្ងៃទី៣ខែសីហាឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យ) ជាបទល្មើស ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញាតិ្តមានត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និង 
 ទី ២/ឈ្មោះ ម៉ូត រ៉ា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ ទីលំនៅបច្ចុប្បន្ននៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ចាប់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៣០៧ចុះថ្ងៃទី២៤ខែ​វិច្ឆិកាឆ្នាំ២០១១ ចេញដោយ អ៊ិត សុធា ចៅក្រមជម្រះនៃសាលាដំបូងខេត្តសៀមរាប (ឃាត់ខ្លួនថ្ងៃទី​២ខែសីហា​ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យ)ពីបទ ឆបោក) ដែលប្រព្រឹត្តនៅភូមិតា​ជេត ឃុំសំរោងយា ស្រុកពួក បទល្មើស​ព្រហ្ម​ទណ្ឌ ដែលមានចែង​ឱ្យ​ផ្តន្ទាទោសតាមបញ្ញាត្តិ មាត្រា៤៦ នៃច្បាប់ព្រហ្មទណ្ឌ​អន្តរ​កាល​។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង២ នាក់ ដែលចាប់ខ្លួនដីការនោះត្រូវបានកម្លាំងជំនាញបាន​រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃ​ទី៣ខែសីហា​ឆ្នាំ​២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print