ផ្អើល​មនុស្ស​ពេញ​ខេត្តកំពង់ឆ្នាំង​រឿង​តាម​ចាប់​មនុស្ស​ម្នាក់​តាម​ដីកា

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ ​រថយន្ត​ទំនើប​ពីរ​គ្រឿង​បាន​បើក​ប្រដេញ​គ្នា​តាម​ដងផ្លូវ​ ក្រឡឹង​ជុំវិញ​ខេត្តកំពង់ឆ្នាំង​ ដែល​ម្នាក់ៗ​អាង​អំណាច​រៀងៗ​ខ្លួន​ ។​ ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច​ ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

12086848_1926775457547070_1703876771_n

​យុវជន​ជា​មុខសញ្ញា​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ​ ឃា​ម​ បញ្ញា​ អាយុ​២១​ឆ្នាំ​ មានមុខរ​បរជា​ជាង​ជួសជុល​ទូរស័ព្ទ​ និង​ មាន​ទីលំនៅ​ក្នុងភូមិ​ឃ្លាំងប្រាក់​ សង្កាត់​ប្អេ​រ​ ក្រុង​ ខេត្តកំពង់ឆ្នាំង​។​ ការ​ចាប់ខ្លួន​យុវជន​ម្នាក់​នេះ​គឺ​មន្ត្រី​អាវុធហត្ថ​អនុវត្ត​តាម​ដីកា​បញ្ជា​អោយ​ចាប់ខ្លួន​លេខ​៣០/១១​ចុះ​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១១​ របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​ សំណាង​ ក្រោយ​ពី​ជន​នេះ​ត្រូវ​បាន​តុលាការ​ក​ឃើញ​កំហុស​ ហើយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៣​ឆ្នាំ​ ពី​បទ​លួច​ ប្រព្រឹត​នៅ​ភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​ ខេត្តកំពង់ឆ្នាំង​ កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១០​ តាម​មាត្រា​៣៥៧​នៃ​ក្រមព្រហ្មទណ្ឌ​ ។​

​ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​នាំ​យុវជន​នោះ​ និង​ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​របស់​បងស្រី​គេ​ ដែល​បាន​ដឹក​យុវជន​នោះ​រត់គេច​ពី​កា​ចាប់ខ្លួន​ពេញ​ក្រុង​កំពង់ឆ្នាំង​ មក​កាន់​ទី​បញ្ញា​ការដ្ឋាន​កង​ឬា​ជ​អាវុធហត្ថ​ខេត្ត​ ហើយ​ឆែកឆេរ​រក​ឃើញ​អាវ​យោធា​មួយ​ មាន​ពាក់​សក្តិ​៣​ និង​ ស្រោម​កាំភ្លើងខ្លី​មួយ​ផង​ដែរ​ ។​

​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ ក៍​ត្រូវ​ដោះ​លែង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ដីកាបញ្ឈប់​អោយ​ចាប់ខ្លួន​ កាលពី​ខែមិថុនា​ ឆ្នាំ​២០១១​ ៕​

12071351_1926775964213686_2117763253_n 12081603_1926775960880353_1509955709_n 12087369_1926775544213728_1813337597_n 12074592_1162035100477966_7505754092392542651_n

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print