បុរស​ម្នាក់​យក​ថ្នាំ​ញៀន​ពី​ស្រុក​ម៉ា​ឡៃ​បម្រុង​យក​មក​លក់​នៅ​ស្រុក​សំពៅ​លូន​ត្រូវ​អាវុធហត្ថ​ បង្ក្រាប​ដកហូត​បាន​ថ្នាំ​ញៀន​ជិត​២​ពាន់​គ្រាប់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ បុរស​ម្នាក់​យក​ថ្នាំ​ញៀន​ពី​ស្រុក​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ​ហើយ​បម្រុង​យក​លក់​ចែកចាយ​នៅ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​ខណៈ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ហើយ​ ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​១៩៩៣​គ្រាប់​ ។​

IMG_6304

​កម្លាំង​អាវុធហត្ថ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង​ចំណុច​បេង​ទ្រេត​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​ជនសង្ស័យ​ និង​វត្ថុ​តាង​បន្ទាប់​មក​ត្រូវ​បាន​ចាប់​បញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​ ដើម្បី​យក​មក​សាកសួរ​តាម​នីតិវិធី​។​

​ជនសង្ស័យ​មានឈ្មោះ​ សុខ​ ធា​ អាយុ​៣០​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ បច្ចុប្បន្ន​រស់​ នៅ​ភូមិ​ថ្មី​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុសេនីយ៍ឯក​ អញ​ កា​ម៉ា​ល់​ មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​សំពៅ​លូន​ប្រាប់​ ឱ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​កម្លាំង​អាវុធហត្ថ​បាន​ល្បាត​ធ្វើ​ដំណើរ​តាម​រថយន្ត​មាន​កម្លាំង​៥​នាក់​ ដឹកនាំ​ដោយ​លោក​ផ្ទាល់​។​ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ស្រុក​សំពៅ​លូន​ ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។​បន្ទាប់​មក​កម្លាំង​អាវុធ​ត​ហត្ថ​ បាន​ល្បាត​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ​សុខ​ ធា​ ដែល​ជា​មុខសញ្ញា​រកស៊ី​ថ្នាំ​ញៀន​ខុសច្បាប់​ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង​ ។​ នៅ​ពេល​នោះ​កម្លាំង​អាវុធហត្ថ​ក៏​បាន​ហៅ​ឱ្យ​ឈប់​ហើយ​ធ្វើការ​ឆែកឆេរ​។​ស​ត្ថ​ម​កិច្ច​ក៏​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​សុង​ ដែល​គេ​លាក់​ទុក​ក្នុង​ខោ​លី​អូ​ ដោយ​សមត្ថកិច្ច​យក​រាប់​ជាក់ស្តែង​សរុប​ចំនួន​១៩៩៣​គ្រាប់​។​

​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ជនសង្ស័យ​ឈ្មោះ​ សុខ​ ធា​ សមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា​ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​ធំ​ប្រចាំ​ស្រុក​ម៉ា​ឡៃ​ហើយ​គេ​ក៏​ធ្លាប់​កាន់​ថ្នាំ​ញៀន​ យក​មក​លក់​ចែកចាយ​នៅ​ស្រុក​សំពៅ​លូន​ទៀត​ផង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន​ កំពុង​តែ​កសាង​ សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ យក​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចំណែក​បក្ខពួក​ជាប់​ពាក់ព័ន្ធ​និង​ជំនួញ​ថ្នាំ​ញៀន​ខុសច្បាប់​ នេះ​សមត្ថកិច្ច​កំពុង​តែ​បន្ត​តាមដាន​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត​ ៕​

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print