គណៈកម្មាធិការជាតិអូឡាំពិកកម្ពុ ជាឈរនៅលេខរៀងទី១តំបន់អាស៊ាន និងលេខរៀងទី១០ក្នុងទ្វីបអាស៊ី

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាបានបង្ហាញពីលេខរៀងចំណាត់ ថ្នាក់ល្អរយៈពេល៤ឆ្នាំចុងក្រោយនេះ ចំពោះសកម្មភាពផ្សព្វផ្សាយកីឡារបស់ខ្លួននិងទទួលបានការកោតសរសើរពី គណៈកម្មាធិការជាតិអូឡាំពិកពិភពលោក និងអង្គការសាមគ្គីអូឡាំពិកពិភពលោកទទួលស្គាល់ថា មានការរីកចម្រើនខ្លាំង ហើយបាននាំមុខប្រទេសក្នុងតំបន់ព្រម ទាំងឈរនៅលេខរៀងទី១០ក្នុងទ្វីបអាស៊ី។

Lee Teahoon (1)

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ប្រាប់ក្រុមអ្នក សារព័ត៌មាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៥ ក្រោយដំណើរទស្សនកិច្ចរបស់ លោករយៈពេល១សបា្ដហ៍ថា គណៈកម្មា ធិការជាតិអូឡាំពិកទទួលបានការកោត សរសើរពី IOC និង IOF ចំពោះ សកម្មភាពផ្សព្វផ្សាយព័ត៌មានស្ដីពី កីឡានៅកម្ពុជារយៈពេល៤ឆ្នាំចុងក្រោយ នេះពោលគឺព្រឹត្ដិការណ៍ប្រកួតកីឡាស៊ី ហ្គេម២លើកក្នុងឆ្នាំ២០១៣-២០១៥ កន្លងទៅ ។

ទន្ទឹមនឹងការកោតសរសើរនេះ IOC និង IOF ក៏បានសន្យាផ្ដល់គម្រោង អភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជាផ្ដោត សំខាន់ទៅឆ្នាំ២០២៣ដែលកម្ពុជាទទួលសិទ្ធិរៀបចំព្រឹត្ដិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ។

លោកអគ្គលេខាធិការបានបន្ដទៀត ថា ក្រោយរដូវបុណ្យភ្ជុំបិណ្ឌរួច IOC និង IOF នឹងបើកវគ្គសិក្សារយៈពេល៣ថ្ងៃ ដល់មន្ដ្រីជំនាញសំខាន់ប្រចាំសហព័ន្ធ កីឡាជាតិនីមួយៗឱ្យចូលសិក្សាវគ្គវិភាគ កាយសម្បទាកីឡាករកីឡាការិនីមុននឹងសម្រេចរើសយកពួកគេមកដាក់ក្នុង សាលានិស្ស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ប្រធានបទមួយនេះ នឹងធ្វើបទបង្ហាញ ដោយគ្រូជំនាញជនជាតិអាល្លឺម៉ង់ទៅលើ មេរៀនសំខាន់ៗមួយចំនួនដូចជា វីភាគ កាយសម្បទា វិភាគឈាម វិភាគតំណ ពូជជាដើម ។

នៅក្នុងដំណើរទស្សនកិច្ចរបស់អគ្គ លេខាធិការ NOCC កម្ពុជាខាងលើត្រូវ បានអង្គការអន្ដរជាតិ IOC និង IOF បញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែ NOCC កម្ពុជាមួយប៉ុណ្ណោះ ដែលមានអគារធ្វើការផ្ទាល់ខ្លួនធំជាង គេ ជាពិសេសធំជាងប្រទេសឡាវ និង មីយ៉ាន់ម៉ា ៕

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print