មាន​អាកា​រះមិន​ស្រួល​ចុះពីលើផ្ទះ​ទៅ​បត់ជើង​ដួល​ផ្កាប់មុខ​ ដាច់ខ្យល់​ស្លាប់​

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ខណៈមានអាការមិនស្រួលខ្លួនហើយចុះពីលើផ្ទុះទៅបត់ជើងរួចដួលផ្កាប់មុខ ។ ​​

dwe-213

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​អ្នកតា​ស្នឹង ​ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម​។​

​លោក​វរសេនីយ៍ត្រី​កែវ​ស៊ា​ង ​ហ៊ាន់​ អធិការ​នគរបាល​ស្រុក​ព្រៃឈ រ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​សុខ​ វ៉ា​ន់​ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។

​ប្រភពបន្តថា មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​ក្រោកពីដំណេក​ចុះ​ទៅ​បត់ជើងតូច​ត្រង់​សំយាបផ្ទះ​ ខណៈ​ដែល​កំពុង​បត់ជើងតូច ​ក៏​ស្រាប់តែ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​ភ្លាមៗ​នោះ​ក្រុម​សាច់ញាតិ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លី​និ​ច​ពេទ្យ​ឯកជន​មួយ​តែ​ជន​រង​គ្រោះ​ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ព​និត្យ​មើល​លើ​សាកសព​ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​ឡើយ​គឺ​ស្លាប់​ដោយ​ខ្យល់គ ​មិន​ពាក់ព័ន្ធ​និង​បទល្មើស​ទេ​ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕​

dwe (1)

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print