ខេត្តកំពង់ចាម៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ខណៈមានអាការមិនស្រួលខ្លួនហើយចុះពីលើផ្ទុះទៅបត់ជើងរួចដួលផ្កាប់មុខ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ត្រីកែវស៊ាង ហ៊ាន់ អធិការនគរបាលស្រុកព្រៃឈ របានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ វ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេកចុះទៅបត់ជើងតូចត្រង់សំយាបផ្ទះ ខណៈដែលកំពុងបត់ជើងតូច ក៏ស្រាប់តែដួលផ្កាប់មុខទៅលើដីភ្លាមៗនោះក្រុមសាច់ញាតិបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចពេទ្យឯកជនមួយតែជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ករណីនេះ សមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការចម្រុះចុះពនិត្យមើលលើសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីឡើយគឺស្លាប់ដោយខ្យល់គ មិនពាក់ព័ន្ធនិងបទល្មើសទេ ហើយសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយ៖ ហេង សូរិយា