នៅមុននេះបន្តិចសមត្ថកិច្ចចាប់បានឃាតកសំលាប់ ដោយប្រើត្បូងចបនៅស្រុកស្ទឹងត្រងហើយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ វេលា ម៉ោង៩និង៣០នាទី បានទទួលពត៌មានថាមានករណី មនុស្សស្លាប់នៅចំការកៅស៊ូ នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិទួលសំបួរ.ឃុំទួលសំបួរ.ស្រុកស្ទឹងត្រង់។

ក្រោយពីទទួលពត៌មានកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកំលាំងការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវពិនិត្យឃើញថានៅចំណុចស្ពានទី2ស្ថិតក្នុងភូមិទួលសំបួរ.ឃុំទួលសំបួរ.ស្រុកស្ទឹងត្រង់ មានករណីហឹង្សា ដោយចេតនាមានស្ថានទម្ងន់ទោស(បណ្តាលអោយជនរងគ្រោះស្លាប់)។

ជនរងគ្រោះឈ្មោះ ភី បូរិទ្ធ ហៅព្រែក ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ចេកជ្វា ឃុំព្រែកកក់.ស្រុកស្ទឹងត្រង់ បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករជៀរជ័រកៅស៊ូនៅចំណុចកើតហេតុខាងលើ(បណ្តាលអោយស្លាប់)។

តាមការពិនិត្យរបស់ជំនាញបច្ចេកទេសស្និដ្ឋានថា សាកសពបានស្លាប់នៅចន្លោះម៉ោង៨នាទីទៅម៉ោង៩នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ។

តាមការពិនិត្យលើសាកសពឃើញមានស្នាម របួសផុងឆ្អឹងលលាដ៏ក្បាលនិងត្រូវរបួសក្បាលជាច្រើនកន្លែង ទៀត កន្លែងកើតហេតុបន្សល់ទុកនូវមានចបកាប់ចំនួន១ ផ្លែដែកប្រឡាក់ឈាម។

ក្រោយពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតឃើញថាមានមុខសញ្ញាសង្ស័យ01នាក់ឈ្មោះម៉េង.ចន្ថា ភេទប្រុសអាយុ22ឆ្នាំ ស្រុកកំណើតភូមិតាអុង.ឃុំតាអុង.ស្រុកចំការលើ.បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករជៀរជ័កៅស៊ូនៅចំណុចស្ពានទី2.ភូមិទួលសំបួរ.ឃុំទួលសំបួរ.ស្រុកស្ទឹងត្រង់ បានរត់គេចខ្លួនបាត់ទាំងគ្រួសារនិងម៉ូតូ១គ្រឿងម៉ាកC125សេរី២០០៤ឡើងតែម២០០៦ ។

ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ ស្នងការ បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ធ្វើកាតស្រាវជ្រាវ រហូតដល់ម៉ោង ៧.០០នាទី បានឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយជនសង្ស័យត្រូវបានបញជូនមកស្នងការនគរបាលបន្តនិតិវិធី៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print