បុរស​ម្នាក់​បើករថយន្ដ​CRV​លឿន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចត​ស្ងៀម​ជា​ច្រើន​គ្រឿង​តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច​

ចែករំលែក៖

​ភ្នំពេញ​៖​ ម៉ូតូ​ចំនួន​៨​គ្រឿង​រង​កា​ខូចខាត​យ៉ាងដំណំ​ ខណៈ​ដែល​ម្ចាស់​ចត​ទុក​នៅ​ ខាង​មុខ​ហាង​យីហោ​ ឡុ​ង​ លី​ន​ បន្ទាប់​ បុរស​ម្នាក់​បើករថយន្ដ​ CRV​ មួយ​គ្រឿងក្នុង​ ល្បឿន​លឿន​ដោយ​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ក៏​ជ្រុល​បុក​រះ​ម៉ូតូ​តែ​ម្តង​ ហើយ​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ​ បែរជា​ព្យាយាម​ បើក​រត់គេច​ខ្លួន​ដល់​ផ្លូវ​ បឹង​កក់​ សង្កាត់​ស្រះ​ចក​ទើប​សមត្ថកិច្ច​ដេញ​ តាម​ឃាត់​រថយន្ត​និង​អ្នកបើកបរ​បាន​ ។​

darsas (4)

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​មុខ​ហាង​ ឡុ​ង​ លី​ន​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ។​

​រថយន្ដ​បង្ក​ម៉ាក​ CRV​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​ លេខ​ ភ្នំពេញ​2J-9559​ បើកបរ​ដោយ​បុរស​ ម្នាក់​ មិន​ស្គាល់ឈ្មោះ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ ឃើញ​រថយន្ដ​បង្ក​ បើកបរ​ដោយ​បុរស់​ម្នាក់​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៩​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំនុច​កើតហេតុ​រថយន្ដ​បាន​វ៉ា​ជែង​នឹង​រថយន្ដ​មួយ​គ្រឿង​ទៀត​តែ​មិន​ផុត​ក៏​ជ្រុល​បុក​រះ​ម៉ូតូ​ដែល​ម្ចាស់​ចត​ទុក​នៅ​ខាង​មុខ​ហាង​រង​កា​ខូចខាត​០៨​គ្រឿង​ តែ​មិន​បង្ក​ឲ្យ​មាន​ អ្នក​រង​របួស​នោះ​ទេ​ ។​ ក្នុង​ហេតុការណ៍​នោះ​ដែល​រថយន្ដ​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​ទេ​គឺ​ព្យាយាម​បើក​រត់គេច​រហូត​ដល់​ផ្លូវ​បឹង​កក់​ ក្នុង​សង្កាត់​ស្រះ​ចក​ ទើប​សមត្ថកិច្ច​ដេញ​ តាម​ចាប់​ជាប់​ ។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​យក​ម៉ូត​នឹង​រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕​

darsas (3)darsas (1)darsas (5)darsas (7)darsas-2

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print