ខេត្ដរតនគិរី៖ ប្រជាពលរដ្ឋជនជាតិ ដើមភាគតិចដែលមានតួរលេខច្រើន នៅក្នុងខេត្ដរតនគិរី ពិសេសនៅក្រុង បានលុងបាននឹងកំពុងជួបនូវវិប្បត្ដិ កន្លែងតូបលក់បន្លែបង្ការដែលពួកគាត់ ដាំបានដោយធម្មជាតិពុំមានប្រើថ្នាំនិងដាក់គីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលទិញយកទៅបរិ ភោគ។ នេះដោយយោងតាមប្រជាពល រដ្ឋជនជាតិដើមភាគតិចបានលើកឡើង កាលពីប៉ុន្មានថ្ងៃមុននេះ។
បច្ចុប្បន្នគេបានឃើញជនជាតិដើម ភាគតិចមួយចំនួនធំបានយកបន្លែបង្ការ ដែលបង្កបង្កើនផលបានយកទៅលក់នៅ តាមចិញ្ចើមថ្នល់និងមួយចំនួនទៀតលក់ នៅក្រោមដើមឈើ។ ការលក់បែបនេះ មិនត្រឹមតែពិបាកភ្នែកមើលប៉ុណ្ណោះទេ តែធ្វើឱ្យប៉ះពាល់បរិស្ថាននិងវិស័យ ទេសចរណ៍ថែមទៀតផង។
ប្រជាពលរដ្ឋរស់នៅក្រុមបានលុង បាននិយាយថា ការដែលអាជ្ញាធរមិន គិតគូររៀបចំកន្លែងតូបឱ្យបងប្អូនប្រជា ពលរដ្ឋជនជាតិដើមភាគតិចលក់ឱ្យបាន ស្រួលនិងសមរម្យហើយនៅតែបន្ដលក់ នៅតាមចិញ្ចើមថ្នល់ ថ្ងៃណាមួយពួក គាត់និងប្រឈមការគ្រោះថ្នាក់ចរាចរក៏ អាចថាបាន។
ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងក្រុង បានលុងបានប្រាប់អ្នកយកព័ត៌មាននគរ វត្ដឱ្យដឹងថា បើទោះជាបងប្អូនជនជាតិ ដើមភាគតិចយកបន្លែបង្ការទៅលក់លើ ចិញ្ចើមថ្នល់ជាកន្លែមិនសមរម្យក្ដីគេ សង្កេតឃើញជនបរទេសមួយចំនួនធំ ហើយក៏មានបងប្អូនប្រជាពលរដ្ឋនៅ ក្រុងបានលុងផងដែរនាំគ្នាទៅទិញបន្លែ យកបងប្អូនជនជាតិភាគតិចយកមក បរិភោគផងដែរ។ ការដែលជនបរទេស និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបានលុង ទៅទិញបន្លែបងប្អូនជនជាតិដើមភាគ តិចបែបនេះព្រោះពួកគេគិតថា បន្លែ ទាំងនោះជាបន្លែដែលដាំបានដោយធម្ម ជាតិថ្មីៗស្រស់ៗពុំមានដាក់ថ្នាំគីមីដូច បន្លែនៅលើតូបក្នុងផ្សារមួយចំនួននោះ ទេ។
គួររំលឹកថា កាលពីពេលកន្លងមក អាជ្ញាធរក្រុងបានលុងបានរៀបចំដីមួយ ផ្នែកនៅផ្សារបានលុងបំណងធ្វើតូបឱ្យ បងប្អូនជនជាតិដើមភាគតិចចូលលក់ ដោយមិនឱ្យបង់ប្រាក់ប៉ុន្ដែបានស្ងាត់ទៅ វិញមកដល់ពេលនេះគេពុំដឹងថាមាន មូលហេតុអ្វីនោះទេ។
ទាក់ទិននឹងការសាងសង់តូបឱ្យជន ជាតិដើមភាគតិចមានឱកាសលក់បាន សមរម្យនេះលោក អ៊ុក សំអុល អភិបាល ក្រុងបានលុង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ មិនបានធ្វើអត្ថធិប្បាយឱ្យដឹង នោះទេ ដោយលោកប្រាប់ថាកំពុងជាប់ ប្រជុំ ។ ក៏ប៉ុន្ដែកាលពីរយៈពេល៣ខែ កន្លងទៅលោកធ្លាប់បានប្រាប់ថាគម្រោង សាងសង់តូបឱ្យបងប្អូនប្រជាពលរដ្ឋជន ជាតិដើមភាគតិចបានលក់ដូរដូចអាជីវ ករលក់ដូរឯទៀតនោះគឺលោកឈប់ខ្វល់ ទៀតហើយ។ មានន័យថា លោកឈប់ បន្ដគម្រោងសាងសង់តូប ព្រោះរញ៉េ រញ៉ៃពីក្រុមអាជីវករមួយចំនួនមិនឯក ភាព។ ការមិនបន្ដគម្រោងសាងសង់ តូបព្រោះមានពាក្យចចាមរ៉ាមលេចឮជាបន្ដបន្ទាប់ថាអាជ្ញាធរក្រុងបានយក លុយពីតម្លៃតូបពី៣-៤ពាន់ដុល្លារពីបង ប្អូនប្រជាពលរដ្ឋជនជាតិភាគតិច។
ដោយសារតែការខកខានមិនបន្ដ គម្រោងសាងសង់តូបឱ្យបងប្អូនជនជាតិ ដើមលក់ដូរឱ្យបានសមរម្យនេះហើយ បច្ចុប្បន្នគេឃើញពួកគាត់បន្ដការលក់ ដូរបន្លែបង្ការពាសវាលពាសកាល ខ្លះ នៅក្រោមដើមឈើ ខ្លះទៀតនៅតាម ចិញ្ចើមថ្នល់ ។
ចំពោះបញ្ហានេះបងប្អូនប្រជាពល រដ្ឋបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុងបានលុងនិងលោក អភិបាលខេត្ដរតនគិរីត្រូវតែគិតគូរពី បញ្ហានេះជូនចំពោះបងប្អូនជនជាតិដើម ភាគតិចឱ្យមានកន្លែងលក់ដូរសមរម្យ ហើយកុំខ្វល់ជាមួយនឹងពាក្យចចាមរ៉ាម ព្រោះអ្នកថាបានតែថាយើងអ្នកធ្វើគិត តែពីធ្វើទៅ។ ម្យ៉ាងទៀតមិនអាចបណ្ដែត បណ្ដោយឱ្យមានការលក់ដូររញ៉េរញ៉ៃ បែបនេះទៀតនោះទេ ព្រោះវាធ្វើឱ្យប៉ះ ពាល់សណ្ដាប់ធ្នាប់និងប៉ះពាល់បរិស្ថាន និងទីក្រុងស្អាតទៀតផង ៕
ដោយ៖ អ៊ុច សាវុទ្ធ