បក្ខពួក​ឈ្មួញ​ឈើ​ឈ្មោះ​សេន​ឡោម​ព័ទ្ធ​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប​ឈើ​ប្រណីត​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ កម្លាំង​មន្ដ្រី​រដ្ឋ​ បាល​ព្រៃឈើ​ផ្នែក​សង្កាត់​ អាវុធហត្ថ​ យោធា​ចុះ​បង្ក្រាប​ឈើ​ប្រណីត​ ប៉ុន្ដែ​ត្រូវ​ បរាជ័យ​ដោយសារ​បក្ខពួក​ឈ្មួញ​ឈើ​ ឈ្មោះ​ សេន​ ចង់​បង្ក្រាប​សមត្ថកិច្ច​ ។​

IMG-20151007-WA0030

​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្បែរ​ ផ្ទះ​ឈ្មោះ​ សេន​ ស្ថិត​ក្នុងភូមិ​ដង្កៀបក្ដាម​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្ដ​ ពោធិ៍សាត់​ ។​

​ប្រភព​នានា​ជុំវិញ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​គេ​ឃើញ​ក្រុម​សមត្ថកិច្ច​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​តុំ​ អាវុធហត្ថ​ យោធា​បាន​ចុះ​ទៅ​បង្ក្រាប​រថយន្ដ​ម៉ាក​ នី​សាន់​១​គ្រឿង​ដែល​ផ្ទុក​ឈើ​ប្រណីត​ពេញ​ និង​គំនរ​ឈើ​ជា​ច្រើន​ទៀត​ត្រង់​ចំណុច​ ខាងលើ​ ។​ ប៉ុន្ដែ​ប្រតិបត្ដិការ​នេះ​គេ​ឃើញ​ សមត្ថកិច្ច​រត់​បាតជើង​ស​ព្រាត​ ដោយ​ សារ​ក្រុម​បក្ខពួក​ឈ្មួញ​រកស៊ី​ឈើ​យ៉ាង​ ច្រើន​និង​ឈ្មោះ​ សេន​ ដែល​មាន​ទីលំនៅ​ ភូមិ​-​ឃុំ​ ខាងលើ​នាំ​គ្នា​ឡោម​ព័ទ្ធ​សមត្ថ​ កិច្ច​ហើយ​បាន​កាប់​កង់​រថយន្ដ​បំបែក​និង​ទាញ​ឈើ​ទម្លាក់​ចូល​ទឹកស្រះ​ដើម្បី​បំបិទ​វត្ថុ​តាង​ពី​ភ្នែក​សមត្ថកិច្ច​ទៀត​ផង​ ។​ ដូច្នេះ​ ប្រតិបត្ដិការ​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង​ ខណៈ​ក្រុម​បក្ខពួក​របស់​ឈ្មួញ​ឈ្មោះ​ សេន​ ឈើ​ធ្វើ​សកម្មភាព​វាយបក​មក​លើ​សមត្ថកិច្ច​ ហើយ​សមត្ថកិច្ច​មិន​ចង់​តបត​បង្ខំ​ ចិត្ដ​ដកថយ​ធ្វើ​ឱ្យ​ច្របូកច្របល់​ពេញ​ ស្រុក​ក្រគរ​ ។​

​លោក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ ក្រគរ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ហេតុ​ ការណ៍​ខាងលើ​នេះ​កើត​មាន​ពិតមែន​ ប៉ុន្ដែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​ ពុំ​ទាន់​មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​ ដោយ​ឋិត​ក្នុង​ការ​ស្រាវជ្រាវ​ ព្រោះ​ សមត្ថកិច្ច​ខាងលើ​មិន​បាន​សហការ​ជាមួយ​កម្លាំង​របស់​លោក​នោះ​ឡើយ​ ។​

​ដោយឡែក​លោក​ ប៉ុ​ល​ ច​ន្ថា​ នាយ​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ​បានឱ្យ​ដឹង​ តាម​ទូរស័ព្ទ​បែប​លាក់បាំង​ដែរ​ថា​ ប្រ​តិ​ប​ ត្ដិ​ការ​បង្ក្រាប​ខាងលើ​នេះ​ត្រូវ​បរាជ័យ​ ខណៈ​ក្រុម​បក្ខពួក​បទល្មើស​ឈ្មោះ​ សេន​ មានការ​ឡោម​ព័​ទ​និង​ធ្វើ​សកម្មភាព​ រារាំង​មក​លើ​សមត្ថកិច្ច​ ។​

​មតិ​មហាជន​បាន​រិះគន់​ដល់​ក្រុម​ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាង​ លើ​នេះ​ ហើយ​ដាក់​ជា​សំណួរ​ថា​ តើ​សមត្ថ​ កិច្ច​ទាំងនោះ​ម្ដេច​ក៏​អន់​ម្ល៉េះ​ ?​ ឬ​ក៏​មាន​ ជាប់​ពាក់ព័ន្ធ​អ្វី​?​ បានជា​ឃើញ​បទល្មើស​ ជាក់ស្ដែង​ហើយ​បង្ក្រាប​មិន​ជោគជ័យ​?​ បែរជា​ឱ្យ​ជនល្មើស​រំដោះ​យក​វត្ថុ​តាង​ បាន​ដោយ​ងាយៗ​បែប​នេះ​ ?​ ដូច្នេះ​បញ្ហា​ ខាងលើ​នេះ​គេ​រង់ចាំ​មើល​សមត្ថកិច្ច​ មាន​ចំណាត់ការ​លើ​ក្រុម​ឈ្មួញ​ឈើ​ឈ្មោះ​ សេន​ នេះ​យ៉ាងម៉េច​ ?​ ៕​

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print