ចុះ​ដក​យុថ្កា​លង់ទឹក​បាត់​មួយ​យប់​ទើប​ឃើញ​សព​ផុស​អណ្តែត

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ សព​បុរស​ម្នាក់​​បាន​អណ្តែត​ឡើង​លើ​ផ្ទៃ​ទឹក​បន្ទាប់​ពី​លង់ទឹក​បាត់​អស់​មួ​យប់​ ក្នុង​ពេល​ដែល​ចុះ​ដក​យុ​​ថ្កា​ ​ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង ។

unnamed

​កាលពី​វេលា​ម៉ោ​១២​ថ្ង​ត្រង់​ ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​ស្ថានីយ​បូមទឹក​ក្រុមហ៊ុន​អាន​កូ​ ដែល​ស្ថិត​នៅ​ចុង​ភូមិ​ ក្នុងភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​ អោយ​ដឹង​ថា​ ជន​រង​គ្រោះ​ក្នុង​ករណី​ខាងលើ​នេះ​ មានឈ្មោះ​ ឡេ​ យាំង​ជុ​យ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​វៀតណាម​ ជា​អតីត​កម្មករ​ឡូត៍​នេសាទ​របស់​ឈ្មោះ​ ហួង​ ជា​ស៊ីឈ្នួល​ដេក​យាម​ចាំ​សម្ភារៈ​ អោយ​គេ​ ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចុះ​ក្នុង​ទឹក​ដក​យុ​ថ​ថ្កា​ផ្ទះទឹក​ដើម្បី​អូស​យក​ផ្ទះទឹក​ចេញ​ ទឹក​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​ នៅ​ចុង​ភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង​ ។​ ក្នុង​ពេល​ដែល​ចុះ​ទៅ​ដក​យុ​ថ​ថ្កា​បាន​បាត់​មិនឃើញ​ត្រឡប់​ឡើង​វិញ​ ដោយ​មានការ​ស័​ង្ស​យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ បាន​នាំ​គ្នា​មុជទឹក​រាវរក​ដែ​ តែ​រក​អត់​ឃើញ​ ។​ លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៥​ ទើប​ឃើញ​សាកសព​ផុស​អណ្តែត​ឡើង​ និង​ក៏​មានការ​ភ្ញាក់ផ្អើល​ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង​ ។​

​ក្រោយ​ពី​ពិនិត្យ​សាកសព​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ បុរស​រូប​នេះ​គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ​ និង​បាន​ប្រគល់​សាកសព​អោយទៅ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

unnamed (1)

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print