ពលរដ្ឋ​ឃុំ​កក់​ស្លាប់​៣​នាក់​ដោយសារ​សេព​គ្រឿង​ស្រវឹង​ច្រើន​និង​លើសឈាម​

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ៖​ អាជ្ញាធរ​ស្រុក​ពញា​ ក្រែក​បាន​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​អ្នក​ ភូមិ​តា​អាំ​ ឃុំ​កក់​ដែល​ជួប​ហេតុការណ៍​ ចម្លែក​នោះ​ថា​ ករណី​ស្លាប់​ជា​បន្ដបន្ទាប់​ និង​ខ្លះ​ទៀត​ទន់ដៃទន់ជើង​នោះ​ ដោយ​ សារ​តែ​សេព​គ្រឿង​ស្រវឹង​ច្រើន​ពេក​ និង​ខ្លះ​មាន​ជំងឺលើសឈាម​ ។​

NKW_1

​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​នៅ​ក្នុងភូមិ​តា​អាំ​ ឃុំ​កក់​ ស្រុក​ពញាក្រែក​មាន​ អាការ​វិលមុខ​ងងឹតភ្នែក​និង​ទន់​ដៃ​ទន់​ ជើង​ចាប់តាំងពី​ថ្ងៃ​ទី​៤​រហូត​មក​ដល់​ យប់​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​មាន​ចំនួន​ ២៤​អង្គ​/​នាក់​ហើយ​ត្រូវ​បាន​គេ​ដឹក​តាម​ រថយន្ដ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ ពញាក្រែក​តែ​ក្នុង​នោះ​មាន​អ្ន​នក​ស្លាប់​ ជា​បន្ដបន្ទាប់​៣​នាក់​ ។​

​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​ស្រុក​ ពញាក្រែក​បានឱ្យ​ដឹង​ថា​ អ្នក​ដែល​ស្លាប់​ ទាំង​៣​នាក់​នោះ​ ទី​១-​ឈ្មោះ​ ចាន់​ សា​រុន​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ ស្លាប់​នៅផ្ទះ​,​ ទី​២-​ឈ្មោះ​ មុត​ ផេង​ ភេទ​ស្រី​ អាយុ​៤០​ ឆ្នាំ​ ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដកំពង់ចាម​ហើយ​រហូត​ មក​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ស្លាប់​ ម្នាក់​ទៀត​ឈ្មោះ​ សោម​ វុ​ធ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ។​

​សមត្ថកិច្ច​បន្ដ​ថា​ នៅ​ពេល​ដែល​មាន​ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ៅ​ ពៅ​ ស្នងការ​នគរ​ បាល​ខេត្ដ​បាន​ចាត់​ឱ្យ​កម្លាំង​ជា​ច្រើន​ នាក់​ចុះ​ទៅ​កាន់​ភូមិ​-​ឃុំ​កើតហេតុ​ដើម្បី​ តាមដាន​សភាព​ជំងឺ​និង​ហៅ​រថយន្ដ​មក​ដឹក​ប្រជាពលរដ្ឋ​ដែល​កើត​អាការ​បែប​ នេះ​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក​មាន​ដូច​ជា​ ទី​១-​ឈ្មោះ​ឈ​ន​ សន​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ធុន​ ថុ​ល​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ស៊ឹ​ម​ បុរី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​ ភួង​ សុខ​ហន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ និង​៥-​ឈ្មោះ​វ៉ា​ អាត​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ។​ កម្លាំង​ ប៉ុស្ដិ៍​រដ្ឋបាល​មូលដ្ឋាន​ក៏​ដូច​ជា​នគរបាល​ស្រុក​បាន​ចុះ​ទៅ​សហការ​ជាមួយ​ជំនាញ​សុខាភិបាល​ដោយ​មាន​រថយន្ដ​ជា​ច្រើន​ គ្រឿង​ចេញ​ទៅ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ដបន្ទាប់​រហូត​ ដល់​វេលា​ម៉ោងជាង​៩​យប់​កើន​ដល់​ទៅ​២៤​អង្គ​/​នាក់​ហើយដោយ​បាន​សិង​ និង​ ដេក​រដូករណែល​ពេញ​ក្នុង​មន្ទីរពេទ្យ​ដែល​ ចំនួន​អាច​នឹង​កើនឡើង​ថែម​ទៀត​ ។​

​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​៣​នាក់​បាន​ ស្លាប់​បន្ដបន្ទាប់​គ្នា​នៅ​ភូមិ​តា​អាំ​ ឃុំ​កក់​ ស្រុក​ពញាក្រែក​ហើយ​មាន​លេចឮ​ពាក្យ​ច​ចាម​អារាម​ថា​ កើត​មាន​ជំងឺ​ចម្លែក​ធ្វើ​ ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​អាការ​ ងងឹតមុខ​និង​ទន់ដៃទន់ជើង​នោះ​មក​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​ តុលា​ ឆ្នាំ​២០១៥​ លោក​ ឡុ​ង​ ធា​ម​ អភិបាល​នៃ​គណៈ​អភិបាល​ ស្រុក​ពញាក្រែក​រួម​នឹង​លោក​វេជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​ ត្បូងឃ្មុំ​បាន​ចុះ​ជួប​សំណេះសំណាល​ជា​ មួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​អាំ​ ឃុំ​កក់​ ដើម្បី​ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល​ ទទួល​បាន​បន្ទាប់​ពី​ការ​ធ្វើ​កោសល្យវិច័យ​ សាកសព​និង​តាមដាន​ជំងឺ​ចំពោះ​ប្រជា​ ពលរដ្ឋ​ចំនួន​២៨​នាក់​ផ្សេង​ទៀត​ដែល​ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ពញាក្រែក​នោះ​ថា​ ការ​ស្លាប់​របស់​ ប្រជាពលរដ្ឋ​ទាំង​៣​នាក់​នោះ​គឺ​បណ្ដាល​ មក​ពី​ការ​សេព​គ្រឿង​ស្រវឹង​លើស​កំណត់​ដោយ​ពុំ​ទទួលទាន​អាហារ​និង​មក​ពី​ជំងឺ​ លើសឈាម​ធ្វើ​ឱ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ដោយ​ពុំ​មែន​ជា​ការ​ស្លាប់​ដោយសារ​ជំងឺឆ្លង​អ្វី​នោះ​ទេ​ ។​ ចំពោះ​ពាក្យ​ ដែល​លេចឮ​នោះ​អាច​បណ្ដាល​មក​ពី​ការ​បំផុសបំផុល​នូវ​ព័ត៌មាន​មិន​ពិត​ពី​ជន​ ឱកាសនិយម​ណាមួយ​ដើម្បី​ទទួល​បាន​ ផល​ចំណេញ​ផ្នែក​ណាមួយ​សម្រាប់​ក្រុម​របស់​ខ្លួន​ ។​

​បន្ទាប់​ពី​ការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រួច​មក​លោក​ ឡុ​ង​ ធា​ម​ ក៏​បាន​ប្រគេន​បច្ច័យ​ចំនួន​៨០០.០០០​ រៀល​ដល់​ព្រះសង្ឃ​គង់នៅ​វត្ដ​តា​អាំ​ ឃុំ​ កក់​សម្រាប់​ចាត់ចែង​ក្នុង​ពិធីបុណ្យ​ភ្ជុំ​ បិណ្ឌ​នេះ​ផង​ដែរ​ ៕

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print