ខេត្តសៀមរាប៖ ឪពុកម្តាយប្រមាណជា៤០០នាក់បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលមួយមានឈ្មោះថា «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» (My Mom, My Kid) ដែលជាកម្មវិធីអប់រំផ្នែកអាហារូបត្ថម្ភ និងសារធាតុបំប៉ននានាដែលទាក់ទងទៅនឹងសុខភាពរបស់ម្តាយនិងការលូតលាស់របស់ទារកជាពិសេសគឺតម្រូវការជីវជាតិកាល់ស្យូម ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជានៅលើទឹកដីអង្គរថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ។
តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាត្រីមាសចុងក្រោយមុនពេលសម្រាលកូនជាពេលវេលា សំខាន់បំផុតសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញ ក្នុងនោះទារកត្រូវការស្រូបយកជាតិកាល់ស្យូមពីម្តាយ ដើម្បីជំនួយដល់ការលូតលាស់របស់ឆ្អឹងធ្មេញបេះដូងនិងការអភិវឌ្ឍសាច់ដុំ ។ យោងទៅតាមទិន្នន័យរបស់ការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា (CDHS) ឆ្នាំ២០១៤ បានឲ្យដឹងថានៅកម្ពុជាមាន៣២ភាគរយនៃកុមារដែលមានអាយុក្រោម៥ឆ្នាំ មានបញ្ហាកម្ពស់មិនស្របនឹងវ័យ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ឯកទេសអាហារូបត្ថម្ភពីវិទ្យាស្ថានសុខភាពសាធារណៈ និងបានទទួលអនុ បណ្ឌិតផ្នែកសុខភាពនិងអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលីបានពន្យល់ ថា៖ “ជាតិកាល់ស្យូមគឺជាសារធាតុរ៉ែដែលសំខាន់សម្រាប់ការកសាងឆ្អឹងនិងធ្មេញឲ្យរឹងមាំអំឡុងពេល កុមារភាពនិងវ័យជំទង់។ ជាតិកាល់ស្យូមមានតួនាទីផ្សេងទៀតនៅក្នុងរាងកាយរាប់បញ្ចូលទាំងមុខងារ បេះដូង។ កុមារវ័យក្មេងនិងទារក ដែលមិនបានទទួលជាតិកាល់ស្យូមនិងវីតាមីនដេគ្រប់គ្រាន់ (ដែលជាជំនួយក្នុងការស្រូបយកជាតិកាល់ស្យូមក្នុងខ្លួន)អាចមានការកើនឡើងហានិភ័យចំពោះជំងឺក្រិស” ។ ជំងឺក្រិស គឺជំងឺឆ្អឹងទន់មួយដែលក្បាលជង្គង់ងាកចូលគ្នា ឬជើងកោងការលូតលាស់យឺតហើយពេលខ្លះ មានការឈឺសាច់ដុំនិងសាច់ដុំខ្សោយ។
លោកស្រីបញ្ជាក់ថាការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជាប្រចាំ ក្នុងអំឡុងពេលកុមារភាពគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍនៃឆ្អឹងឲ្យលូតលាស់ជាអតិបរមា។ នៅពេលកុមារទទួលបានសារធាតុបំប៉នកាល់ស្យូម ការហាត់ ប្រាណគ្រប់គ្រាន់ និងវីតាមីនដេ គឺជាការចាំបាច់សម្រាប់ការឆ្លើយទៅនឹងការលូតលាស់ ជាអតិបរមា។ កំឡុងពេលកុមារភាព និងវ័យជំទង់ពួកគេអាចចាប់ផ្តើមជីវិតវ័យជំទង់របស់ពួកគេបានជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ។លោកស្រីវេជ្ជបណ្ឌិតលើកឡើងថាសម្រាប់សុខភាពឆ្អឹងដ៏រឹងមាំបំផុត វិទ្យាស្ថានវេជ្ជសាស្ត្រ បានណែនាំថា៖កុមារអាយុចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំត្រូវការកាល់ស្យូម ចំនួន៧០០មិល្លីក្រាម ជាប្រចាំថ្ងៃកុមារអាយុចាប់ពី៤ឆ្នាំ ទៅ៨ឆ្នាំត្រូវការកាល់ស្យូម ចំនួន១០០០មិល្លីក្រាម ជាប្រចាំថ្ងៃហើយកុមារអាយុចាប់ពី៩ឆ្នាំ ទៅ១៨ឆ្នាំត្រូវការកាល់ស្យូម ចំនួន១៣០០មិល្លីក្រាម ជាប្រចាំថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីបានប្រាប់ថា៖ «កុមារអាចបរិភោគអាហារ ដែលសម្បូរដោយជាតិកាល់ស្យូម ព្រមទាំងវីតាមីនដេ ដោយសារវាមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង។ ចំពោះអាហារជំនួយសុខភាពដទៃទៀត ដែលរួមមានអាហារមានជាតិកាល់ស្យូម ដូចជាអាហារដែលមានជាតិសណ្តែក នំប៉័ង ត្រីសាល់មុន និងប្រូខូលី” ។ ក្រុមហ៊ុនសាណូហ្វី គឺកំពុងបន្តសកម្មភាពរបស់ខ្លូនក្នុងវិស័យសុខភាពដោយ ផ្តល់ចំណេះដឹង និងអប់រំដល់សាធារណៈជនពីរបៀបថែរក្សាសុខភាព។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ង្វៀង ធីង៉ុកម៉ីញ បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា“គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បីឲ្យប្រាកដថាមាតាបិតាបានយល់ដឹងពីការជ្រើសរើសរបៀបថែទាំសុខភាពរបស់អ្នកម្តាយខ្លួនឯងផ្ទាល់ព្រមទាំងបុត្ររបស់គាត់”។ អ្នកស្រី បន្តទៀតថា “ក្រុមហ៊ុនសាណូហ្វីមានផលិតផលជាឱសថជាច្រើនមុខដែលយើងមិនចង់ផ្តោតទៅលើទីផ្សារលក់តែមួយ មុខទេ យើងចង់ឲ្យអ្នកប្រើប្រាស់ចេះជ្រើសរើសអាហារូបត្ថម្ភ និងសារធាតុបំប៉នដែលត្រឹមត្រូវសមស្របនឹងការព្រួយបារម្ភរបស់ពួកគាត់”។ពលរដ្ឋកម្ពុជាមួយចំនួនមានការយល់ដឹង និងមានការយកចិត្តទុកដាក់តិច តួចចំពោះផលប្រយោជន៍របស់ជីវជាតិកាល់ស្យូមសម្រាប់កូនរបស់ពួកគេ។ ក្នុងពិធីនេះដែរយើងបាន អញ្ជើញមាតាបិតាដែលពួកគាត់ពិតជាចង់ទទួលនូវចំណេះដឹងក្នុងការចិញ្ចឹមបីបាច់កូនឲ្យមានសុខភាពល្អ និងឆ្អឹងរឹងមាំ ដើម្បីមកចូលរួមក្នុងកម្មវិធីនេះ។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ង្វៀង ធីង៉ុកម៉ីញបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសាណូហ្វីកម្ពុជា មានការអភិវឌ្ឍទៅតាមការរីកចម្រើនរបស់ប្រទេសដូចគ្នាដែរ។ ដូចដែលអ្នក បានដឹងហើយថាប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយតម្រូវការថែទាំសុខភាពក៏កាន់តែ ច្រើនទៅតាមហ្នឹងដែរ។ យើងក៏ចង់ឲ្យអ្នកគ្រប់គ្នាមានសុខភាពល្អ ដោយផ្តល់ផលិតផលល្អ និងផ្តល់ ចំណេះផ្នែកសុខភាព ព្រមទាំងគោលការណ៍ណែនាំ ដូច្នេះអ្នកប្រើប្រាស់អាចធ្វើការសម្រេចចិត្តយ៉ាងត្រឹម ត្រូវ៕
ដោយ៖ វឌ្ឍនា