ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះក្រុងពោធិ៍សាត់ប្រមាណ ៤០នាក់ ដាក់គោលដៅត្រួតពិនិត្យបទល្មើសពាក់ព័ន្ធ ក្នុងនោះកម្លាំងធ្វើការឃាត់ម៉ូតូប្រើប្រាសល្បឿនលឿន និងខុសបច្ចេកទេសចំនួន ១០គ្រឿង ព្រមទាំងឃាតខ្លួនមុខសញ្ញាប្រើប្រាស.ចែកចាយដោយខុសច្បាបនូវសាធាតុញៀនចំនួន ២នាក់ផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលចាប់ពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៧ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានឃាត់ម៉ូតូចំនួន ១០គ្រឿងពាក់ព័ន្ធខុសបច្ចេកទេសដូចជា.ប្រើប្រាសល្បឿនលឿនក្នុងទីប្រជុំជន.ការកែច្នៃភ្លើង និងសុីមាំងជាដើម ក្នុងនោះក៍បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស.ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ផងដែរ។
ប្រភពពីផ្នែកសណ្ដាប់ធ្នាប់ខាងលើបន្តថា ពាក់ព័ន្ធ និងការប្រើប្រាស់ល្បឿនលឿនក្នុងទីប្រជុំជន.កែច្នៃសុីមាំង.ភ្លើងជាដើមវាខុសបច្ចេកទេសខាងលើ មន្រ្តីជំនាញបានតំរ៉ូវឲ្យឪពុកម្ដាយចូលខ្លួនដើម្បីធានា និងធ្វើកិច្ចសន្យាបញ្ជប់ការធ្វើសកម្មភាពលាយល័កជាអក្សាត្រឹមត្រូវ ចំពោះមុខសមត្តកិច្ចរួចធ្វើការអប់រំពាក់ព័ន្ធផ្លូវច្បាប់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញាប្រើប្រាស និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ ជំនាញកំពុងបន្តនីតិវិធីនៅឡើយទេ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុន្តែក៍អាចធ្វើការអប់រំនោះដែរព្រោះរកវត្ថុតាងគ្មាន ហើយធ្វើតេសន៍ទឹកនើមក៍គ្មានសារធាតុញៀននោះដែរ៕ បឹុម ពិន