សិក្ខាសាលា​អប់រំ​ផ្នែក​អាហារូបត្ថម្ភ​ និង​ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ឪពុក​ម្តាយ​ប្រមាណ​ជា​៤០០​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​មួយ​មានឈ្មោះ​ថា​ «​ម្តាយ​របស់ខ្ញុំ​ កូន​របស់ខ្ញុំ​» (My​ Mom,​ My​ Kid)​ ដែល​ជា​កម្មវិធី​អប់រំ​ផ្នែក​អាហារូបត្ថម្ភ​ និង​សារធាតុ​បំប៉ន​នានា​ដែល​ទាក់ទង​ទៅ​នឹង​សុខភាព​របស់​ម្តាយ​និង​ការ​លូតលាស់​របស់​ទារក​ជា​ពិសេស​គឺ​តម្រូវការ​ជីវជាតិ​កាល់ស្យូម​ ។​ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​នៅ​លើ​ទឹកដី​អង្គរ​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

DK2A9844

​តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ត្រីមាស​ចុង​ក្រោយ​មុន​ពេល​សម្រាលកូន​ជា​ពេលវេលា​ សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​ឆ្អឹង​ និង​ធ្មេញ​ ក្នុង​នោះ​ទារក​ត្រូវការ​ស្រូប​យកជាតិ​កាល់ស្យូម​ពី​ម្តាយ​ ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​ធ្មេញ​បេះដូង​និង​ការ​អភិវឌ្ឍ​សាច់ដុំ​ ។​ យោង​ទៅ​តាម​ទិន្នន័យ​របស់​ការ​អង្កេត​ផ្នែក​សុខភាព​ និង​ប្រជាសាស្ត្រ​កម្ពុជា​ (CDHS)​ ឆ្នាំ​២០១៤​ បាន​ឲ្យ​ដឹង​ថា​នៅ​កម្ពុជា​មាន​៣២​ភាគរយ​នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ មាន​បញ្ហា​កម្ពស់​មិន​ស្រប​នឹង​វ័យ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ ជា​ ម៉ា​រី​ ឯកទេស​អាហារូបត្ថម្ភ​ពី​វិទ្យាស្ថាន​សុខភាព​សាធារណៈ​ និង​បាន​ទទួល​អនុ​ បណ្ឌិត​ផ្នែក​សុខភាព​និង​អភិវឌ្ឍន៍​អន្តរជាតិ​ ពី​សាកលវិទ្យាល័យ​ Flinders​ ប្រទេស​អូស្ត្រាលី​បាន​ពន្យល់​ ថា​៖​ “​ជាតិ​កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ​ដែល​សំខាន់​សម្រាប់​ការ​កសាង​ឆ្អឹង​និង​ធ្មេញ​ឲ្យ​រឹង​មាំ​អំឡុង​ពេល​ កុមារភាព​និង​វ័យ​ជំទង់​។​ ជាតិ​កាល់ស្យូម​មាន​តួនាទី​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ​រាប់​បញ្ចូល​ទាំង​មុខងារ​ បេះដូង​។​ កុមារ​វ័យក្មេង​និង​ទារក​ ដែល​មិន​បាន​ទទួល​ជាតិ​កាល់ស្យូម​និង​វីតាមីន​ដេ​គ្រប់គ្រាន់​ (​ដែល​ជា​ជំនួយ​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​)​អាច​មានការ​កើនឡើង​ហានិភ័យ​ចំពោះ​ជំងឺ​ក្រិស​”​ ។​ ជំងឺ​ក្រិស​ គឺ​ជំងឺ​ឆ្អឹង​ទន់​មួយ​ដែល​ក្បាលជង្គង់​ងាក​ចូល​គ្នា​ ឬ​ជើង​កោង​ការ​លូតលាស់​យឺត​ហើយ​ពេល​ខ្លះ​ មានការ​ឈឺ​សាច់ដុំ​និង​សាច់ដុំ​ខ្សោយ​។

​លោកស្រី​បញ្ជាក់​ថា​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជា​ប្រចាំ​ ក្នុងអំឡុងពេល​កុមារភាព​គឺជា​រឿង​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ឆ្អឹង​ឲ្យ​លូតលាស់​ជា​អតិបរមា​។​ នៅ​ពេល​កុមារ​ទទួល​បាន​សារធាតុ​បំប៉ន​កាល់ស្យូម​ ការ​ហាត់​ ប្រាណ​គ្រប់គ្រាន់​ និង​វីតាមីន​ដេ​ គឺជា​ការ​ចាំបាច់​សម្រាប់​ការ​ឆ្លើយ​ទៅ​នឹង​ការ​លូតលាស់​ ជា​អតិបរមា​។​ កំឡុង​ពេល​កុមារភាព​ និង​វ័យ​ជំទង់​ពួក​គេ​អាច​ចាប់ផ្តើម​ជីវិត​វ័យ​ជំទង់​របស់​ពួក​គេ​បានជា​មួយ​ឆ្អឹង​ដ៏​រឹង​មាំ​ និង​សុខភាព​ល្អ​។​លោកស្រី​វេជ្ជបណ្ឌិត​លើ​​ក​ឡើង​ថា​សម្រាប់​សុខភាព​ឆ្អឹង​ដ៏​រឹង​មាំ​បំផុត​ វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ បាន​ណែនាំ​ថា​៖​កុមារ​អាយុ​ចាប់ពី​១​ឆ្នាំ​ ទៅ​៣​ឆ្នាំ​ត្រូវការ​កាល់ស្យូម​ ចំនួន​៧០០​មិ​ល្លី​ក្រាម​ ជា​ប្រចាំ​ថ្ងៃ​កុមារ​អាយុ​ចាប់ពី​៤​ឆ្នាំ​ ទៅ​៨​ឆ្នាំ​ត្រូវការ​កាល់ស្យូម​ ចំនួន​១០០០​មិ​ល្លី​ក្រាម​ ជា​ប្រចាំ​ថ្ងៃ​ហើយ​កុមារ​អាយុ​ចាប់ពី​៩​ឆ្នាំ​ ទៅ​១៨​ឆ្នាំ​ត្រូវការ​កាល់ស្យូម​ ចំនួន​១៣០០​មិ​ល្លី​ក្រាម​ ជា​ប្រចាំ​ថ្ងៃ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ ជា​ ម៉ា​រី​បាន​ប្រាប់​ថា​៖​ «​កុមារ​អាច​បរិភោគ​អាហារ​ ដែល​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ ព្រមទាំង​វីតាមីន​ដេ​ ដោយសារ​វា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។​ ចំពោះ​អាហារ​ជំនួយ​សុខភាព​ដទៃ​ទៀត​ ដែល​រួម​មាន​អាហារ​មាន​ជាតិ​កាល់ស្យូម​ ដូច​ជា​អាហារ​ដែល​មាន​ជាតិ​សណ្តែក​ នំប៉័ង​ ត្រី​សាល់​មុន​ និង​ប្រូ​ខូ​លី​”​ ។​  ក្រុមហ៊ុន​សាណូ​ហ្វី​ គឺ​កំពុង​បន្តសកម្មភាព​របស់​ខ្លូ​ន​ក្នុង​វិស័យ​សុខភាព​ដោយ​ ផ្តល់​ចំណេះដឹង​ និង​អប់រំ​ដល់​សាធារណៈជន​ពី​របៀប​ថែរក្សា​សុខភាព​។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ អ្នកស្រី​ ង្វៀ​ង​ ធី​ង៉ុ​ក​ម៉ី​ញ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​នេះ​ថា​“​គោលបំណង​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា​មាតាបិតា​បាន​យល់​ដឹង​ពី​ការ​ជ្រើសរើស​របៀប​ថែទាំ​សុខភាព​របស់​អ្នក​ម្តាយ​ខ្លួនឯង​ផ្ទាល់​ព្រមទាំង​បុត្រ​របស់​គាត់​”​។​ អ្នកស្រី​ បន្ត​ទៀត​ថា​ “​ក្រុមហ៊ុន​សាណូ​ហ្វី​មាន​ផលិតផល​ជា​ឱសថ​ជា​ច្រើន​មុខ​ដែល​យើង​មិន​ចង់​ផ្តោត​ទៅ​លើ​ទីផ្សារ​លក់​តែ​មួយ​ មុខ​ទេ​ យើង​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ចេះ​ជ្រើសរើស​អាហារូបត្ថម្ភ​ និង​សារធាតុ​បំប៉ន​ដែល​ត្រឹមត្រូវ​សម​ស្រប​នឹង​ការ​ព្រួយបារម្ភ​របស់​ពួក​គាត់​”​។​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​មានការ​យល់​ដឹង​ និង​មានការ​យកចិត្តទុកដាក់​តិច​ តួច​ចំពោះ​ផលប្រយោជន៍​របស់​ជីវជាតិ​កាល់ស្យូម​សម្រាប់​កូន​របស់​ពួក​គេ​។​ ក្នុង​ពិធី​នេះ​ដែរ​យើង​បាន​ អញ្ជើញ​មាតាបិតា​ដែល​ពួក​គាត់​ពិតជា​ចង់​ទទួល​នូវ​ចំណេះដឹង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​មាន​សុខភាព​ល្អ​ និង​ឆ្អឹង​រឹង​មាំ​ ដើម្បី​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ អ្នកស្រី​ ង្វៀ​ង​ ធី​ង៉ុ​ក​ម៉ី​ញ​បាន​មាន​ប្រសាសន៍​ថា​៖​ «​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ មានការ​អភិវឌ្ឍ​ទៅ​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ដូច​គ្នា​ដែរ​។​ ដូចដែល​អ្នក​ បានដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ហើយ​តម្រូវការ​ថែទាំ​សុខភាព​ក៏​កាន់តែ​ ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​។​ យើង​ក៏​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​សុខភាព​ល្អ​ ដោយ​ផ្តល់​ផលិតផល​ល្អ​ និង​ផ្តល់​ ចំណេះ​ផ្នែក​សុខភាព​ ព្រមទាំង​គោលការណ៍​ណែនាំ​ ដូច្នេះ​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ត្រឹម​ ត្រូវ​៕​

DK2A9225DK2A9513DK2A9628

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print