យប់នេះយ៉ាងតិចមានរថយន្តដឹកឈើជាង៨គ្រឿង នឹងធ្វើដំណើរចាកចេញពីចំណុចស្រែពកមកកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីឆ្លងទៅប្រទេសវៀតណាម ក្នុងនោះមានរថយន្តប្រភេទហាយឡេនឌ័រ១គ្រឿង បានផ្ទុកឈើរួចជាស្រេច ។
ដោយឡែករថយន្តសាំយុងប្រមាណ៤គ្រឿងទៀតកំពុងចេញដំណើរពី ខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តក្រចេះដែលគេដឹងថាអ្នករត់ការជាសមត្ថកិច្ច ឈ្មោះ ហែម សុមុនី និងមានជនស៊ីវិលម្នាក់ ដែលគេឧស្សាហ៍ហៅថាឈ្មោះ ឃ្នី ។ សកម្មភាពនេះត្រូវបានពួកគេរត់ចាត់ចែងរួចរាល់ហើយ នឹងត្រូវនាំឈើវេលាម៉ោង៨យប់ ដល់ម៉ោង១២យប់ ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នេះ ។
ថៅកែឈើគឺជាជនជាតិវៀតណាម បាត់ចាត់ចែងក្នុងមួយរថយន្តចាប់ពី១៥០ដុល្លារ ហើយក្នុងនោះមានសមត្ថកិច្ចជំនាញពាក់ព័ន្ធជិត៣០ស្ថាប័ន ។ មកទល់យប់នេះមានចំនួនជិត៥ថ្ងៃមកហើយ ដែលពួកគេបានដឹកចេញចេញពីចំណុចស្រែពក រវាងព្រំប្រទល់ស្ទឹងត្រែង-ខេត្តរតនគិរី មកកាន់ស្រុកស្នួល ខេត្តក្រចេះ ។ បើទោះជាឈើមិនបានដឹកចេញពីចំណុចស្រុកសៀមប៉ាង ដូចសព្វដង ប៉ុន្តែពួកគេចាប់ផ្តើមដឹកឈើចេញពីចំណុចស្រែពក ដែលជាទីតាំងស្តុកឈើដ៏ធំ ខណៈគេដឹងថានៅខេត្តរតនគិរីត្រូវបានបិទច្រកមួយចំនួន ។
ដូច្នេះថៅកែវៀតណាមត្រូវបង្ខំយកឈើទាំងនោះចេញពីតំបន់ស្រែពក មកកាន់ស្រុកស្នួល ខេត្តក្រចេះ ឆ្លងទៅវៀតណាម ឲ្យសម្រេចក្នុងពេល៧ថ្ងៃ ។ សមត្ថកិច្ចមួយចំនួនកំពុងព្រួយបារម្ភអំពីបញ្ហានេះ ខណៈពួកគាត់បានទទួលការបែងចែកប្រាក់ពីពួកឈ្មួញ ប៉ុន្តែការរត់ការនេះនឹងបែកធ្លាយនៅពេលមានឈ្មួញដទៃទៀត មិនអាចចេញឈើដូចឈ្មួញខាងលើនេះបាន ។ អ្វីដែលជាកត់សមញាកល់គឺ អ្នកមានភារកិច្ច តួនាទី ក្នុងការបង្ក្រាបហែកឥទ្ធិពលពីបទល្មើសឈើនេះយកលុយមុន ហើយរឿងត្រូវបានបែកកការណ៍ កំពុងតែជ្រួលច្របល់ ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែធ្វើសកម្មភាពបង្ក្រាប ដើម្បីឲ្យដឹងថាតើជនមួយណាជាអ្នកទទួលបានបទល្មើស នេះ? ៕ នគរដ្រេហ្គន