យប់មិញឡានឈើចេញអស់ ៧គ្រឿង ឡានហាយឡែនឌឺរ១គ្រឿង Tacoma ១គ្រឿង និងឡានសាំយ៉ុង៥គ្រឿងពីស្រែពកទៅ ស្រុកស្នួល ខេត្តក្រចេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទីបំផុតគេទទួលស្គាល់ថា៖ សមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ននៅខេត្តស្ទឹងត្រែងពិតជាសមគំនិតទទួលយកប្រាក់ពីអ្នករត់ការឈើ ទើបយប់មិញចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ សកម្មភាពលើកឈើនៅចំណុចស្រែពក រវាងព្រំទល់ខេត្តស្ទឹងត្រែង-ខេត្តរតនគិរី ត្រូវបានឈ្មួញដំណើរការបានជោគជ័យ។ ដោយយប់មិញឡានឈើចេញអស់ ៧គ្រឿង ឡានហាយឡែនឌឺរ១គ្រឿង Tacoma ១គ្រឿង និងឡានសាំយ៉ុង៥គ្រឿងពីស្រែពក-ស្រុកស្នួល មានអ្នករត់ការឈ្មោះគ្នី យកលុយចាត់ចែងសម្រាប់សមត្ថកិច្ច និងឈ្មោះ ហែម សុមុន្នី«ហៅម៉ៅ»នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃជាអ្នករត់ការយកលុយមកចែងចែកផ្នែកអាជ្ញាធរ និងតាមមន្ទីរជំនាញ។
មួយរយះនេះខេត្តរតនគិរីត្រូវបានបិទច្រក ដូច្នេះឈើនៅចំណុចស្រែពក គឺសល់ច្រើន ដូចនេះឈ្មួញវៀតណាមត្រូវប្រមូលទិញ ដឹកជញ្ជូនចេញពីស្រែពកអោយអស់ទៅវៀតណាម តាមស្រុកស្នួល ខេត្តក្រចេះ ខណៈសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ននៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះធូរលុង«ឆ្ងាញ់លាភសក្ការៈ»នោះ ៕

IMG_1407

...

ដោយ៖ ល័ក្ស្មុី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print