ខេត្តកណ្តាល៖ដោយបានអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព,និងបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អ៊ាវចំរើន ស្នងការនគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១១និង៣០នាទីនេះ កម្លាំងនគរបាលស្រុកកៀនស្វាយចុះបង្ក្រាបសង្វៀនបញ្ជល់មាន់និងវងង់អាប៉ោងដែលមានទីតាំងនៅត្រង់ចំនុចផ្ទះរបស់ឈ្មោះចន ធី ភេទប្រុស អាយុ៥៣ឆ្នាំ ក្នុងភូមិព្រែកត្រែង ឃុំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចចាប់យកបានម៉ូតូ២៣គ្រឿង ចានសម្រាប់បាញ់អាប៉ោង និងចាប់ខ្លួនមនុស្ស២នាក់មានឈ្មោះចន ធី ជាម្ចាស់ផ្ទះផ្តល់ទីតាំងអោយប្រព្រឹត្តបនល្បែងស៉ីសងខុសច្បាប់ និងម្នាក់ទៀតឈ្មោះឃាង អៀង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល
លោកវរសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកបានឱ្យដឹងថា៖បន្ទាប់ពីប្រជាសមត្ថកិច្ចស្រុកបានទទួលព័ត៍មានពីមហាជនថានៅទីតាំងខាងលើមានជល់មាន់ លោកបានណែនាំអោយដោយលោកព្រុំ សំណាង អធិការ រងស្រុកកៀនស្វាយដឹកនាំកម្លាំងនគបាលស្រុកចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍សំរោងធំ និងកម្លាំងប៉ុស្តិ៍បន្ទាយដែកចុះទៅ បង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ០២នាក់។ ទី១/ឈ្មោះចន ធី ភេទប្រុសអាយុ៥៣ឆ្នាំ ជាម្ចាស់ផ្ទះផ្តល់ទីតាំងអោយបើកសង្វៀនបញ្ជល់មាន់និងឈ្មោះឃាង អឿង ភេទប្រុស អាយុ៥១ឆ្នាំអ្នកលេងនិងរស់នៅស្រុកលើកដែកដោយឡែកអ្នកលេងមួយចំនួនទៀតរត់គេចខ្លួនចូលទៅក្នុងព្រៃអស់ ។
លោកអធិការបានបន្តថា៖ នៅក្នុងអំឡុងបើកប្រតិបត្តិការ បង្រ្កាប ករណីសង្វៀនបញ្ជល់មាន់ ខាងលើនេះសមត្ថកិច្ចនិងចាបើយកបានវត្ថុតាងរួមមាន៖ម៉ូតូចំនួន២៣គ្រឿងស៊ុមក្រុងមាន់ចំនួន០៧ និងមាន់ងាប់ចំនួន០៤ក្បាលព្រមទាំងឧបករណ៍សម្រាប់បញ្ជលមាន់មួយចំនួនទៀតនិងហាន់តោអាប៉ោង០១។
ចំពោះជនសង្ស័យទាំង២នាក់និងវត្ថុតាងខាងលើនេះនិងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖សណ្តោស