តុលាការ​បញ្ជា​ឱ្យ​ឃុំខ្លួន​ស្ត្រី​ទំនើង​ម្នាក់​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ជេរ​ប្រមាថ​ សមត្ថកិច្ច​ នៅ​ស្រុក​សំពៅ​លូន

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ស្ត្រី​ទំនើង​ម្នាក់​ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួច​ហើយ​នោះ​។​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​ត្រូវ​បាន​តុលាកា​បញ្ជា​ឱ្យ​ឃុំ​ឃាត់ខ្លួន​បណ្តោះ​អា​ សន្ន​ដើម្បី​រង់ចាំ​បើក​ការ​ស៊ើប​ង្កេ​ត​តាម​នីតិវិធី​ ។​

IMG_6329

ស្ត្រី​ជាប់ចោទ​រូប​នោះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ចោទប្រកាន់​ប្រព្រឹត្ត​បទល្មើស​ចំនួន​២​ចំណុច​ ១,​ពី​បទ​បើកបរ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ដោយ​ចេតនា​ ហើយ​រត់គេច​ខ្លួន​ ២,​ពី​បទ​ប្រមាថ​មក​លើ​ សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​។​

ស្ត្រី​ជាប់ចោទ​ឈ្មោះ​ថា​ សូ​ ដា​ម៉ុ​ន​ អាយុ​៤០​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​មានកូន​១​ ប្រកប​មុខរបរ​បើកហាង​សំអាងការ​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ ស្រុ​សំពៅ​លូន​ ខេត្តបាត់ដំបង​ ត្រូវ​បាន​នគរបាល​ស្រុក​សំពៅ​លូន​ ចាប់​ឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​ B​ ស្ថិត​ក្នុងភូមិ​វាលវង់​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ខណៈ​ដែល​ស្ត្រី​ជាប់ចោទ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​ ចូល​មក​ដី​ខ្មែរ​វិញ​ ក្រោយ​ពី​រត់គេច​ខ្លួន​ទៅ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​រយៈ​រួច​ហើយ​នោះ​។​

​គួរ​រំលឹក​ថា​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ត្រី​ ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ បើករថយន្ត​ទំនើប​ម៉ាក​អូ​ឌី​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​ លេខ​ភ្នំពេញ​ ២AG​ ៧៥៧៦​ ក្នុង​ស្ថានភាព​ស្រវឹង​ បាន​បើកបរ​បង្ក​គ្រោះថ្នាក់​ទៅ​លើ​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩b​ ស្ថិត​នៅ​ចំណុច​ត្រាវ​ជូ​ ក្នុងភូមិ​អូរ​ចំណិត​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ។​នៅ​ពេល​កើតហេតុ​គេ​ឃើញ​នគរបាល​ម្នាក់​បាន​ទៅ​សួរនាំ​ ហើយ​ក៏​ត្រូវ​បាន​ស្ត្រី​ ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ ជេរ​ប្រមាថមើលងាយ​មក​លើ​នគរបាល​រូប​នោះ​កំពុង​តែ​បំពេញភារកិច្ច​យ៉ាង​ចាស់ដៃ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។​ស្ត្រី​រូប​នោះ​ក្រោយ​ពី​បង្កហេតុ​ដែល​មានការ​អន្តរាគមន៍​ បាន​បើករថយន្ត​បង្ក​យក​មក​លាក់​ ទុក​នៅផ្ទះ​បើកហាង​សំអាងការ​របស់​ខ្លួន​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​។​

ចំណែក​ស្ត្រី​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ បាន​គេចខ្លួន​ ដោយ​អះអាង​ថា​ទៅ​ព្យាបាល​មុខរបួស​នៅ​ប្រទេស​ថៃ​ ។​លុះ​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ ព្រះរាជ​ងា​ជ្ញា​រង​ អម​សាលាដំបូង​ខេត្តបាត់ដំបង​ និង​លោក​ ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ​ ខេត្ត​ក៏​បាន​ដឹកនាំ​កម្លាំង​ ចុះ​ទៅ​គាស់​ទ្វារ​ហាង​ហើយ​ស្ទូច​យក​រថយន្ត​បង្ក​ម៉ាក​អូ​ឌី​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​។​

ក្នុង​អំឡុង​ដែល​ស្ត្រី​ជាប់ចោទ​រត់គេច​ខ្លួន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ទទួល​ទិស​យោធភូមិ​ភាគ​៤​និង​ភូមិភាគ​៥​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ ក៏​បាន​ចេញ​បទបញ្ជា​ឱ្យ​នគរបាល​ខេត្តបាត់ដំបង​ ត្រូវ​ ស្វែងរក​ចាប់​ឃាត់ខ្លួន​ ស្ត្រី​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ទាល់តែ​បាន​។​ស្ត្រី​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ ក្រោយ​ពី​គេចខ្លួន​មួយ​រយៈ​នៅ​ក្នុង​ប្រទេស​ថៃ​លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ ធ្វើ​តាម​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​តំបន់​ភ្នំ​ដី​ ស្រុក​សំពៅ​លូន​ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​៕​

IMG_6330

...

ដោយ៖ សំ​ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print