ពលរដ្ឋ​ប្រហែល​៥០​នាក់​ ស្នើ​ឲ្យ​អភិបាលខេត្ដ​សៀមរាប​ ដោះ​លែង​ពលរដ្ឋ​ម្នាក់​ករណី​ជម្លោះដីធ្លី​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ អ្នក​ភូមិ​ប្រហែល​៥០​នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​មក​ពី​ស្រុក​អង្គរធំ​ និង​ស្រុក​បន្ទាយស្រី​ ខេត្ដសៀមរាប​បាន​ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្ដិ​ស្នើ​ឲ្យ​អភិបាលខេត្ដ​នេះ​ ជួយ​ដោះ​លែង​ពលរដ្ឋ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ ដោយ​ចោទ​ថា​ កាប់​រុករាន​ដី​ព្រៃ​ខុសច្បាប់​។​

IMG_2567

​ការ​ប្រមូលផ្ដុំ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨​ ខែតុលា ឆ្នាំ២០១៥​ ស្ថិត​នៅ​ក្បែរ​បង​សាលាខេត្ដ​សៀមរាប​ ចាប់តាំងពី​ម៉ោង​៨​ព្រឹ​ក​ ។​

​កាលពី​ថ្ងៃ​ទី​០៦​ខែតុលា​ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ បាន​ចាប់ខ្លួន​អ្នក​ភូមិ​ម្នាក់​ជា​ស្ដ្រី​ឈ្មោះ​ កី​ ប៉ឹ​ប​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​សណ្ដាន់​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ​ ដោយ​ចោទប្រកាន់​ស្ដ្រី​រូប​នោះ​រស់នៅ​ក្នុង​ព្រៃ​ខុសច្បាប់​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាក់​ស្នែង​ បាន​ឲ្យ​ដឹង​នៅ​កន្លែង​ប្រមូលផ្ដុំ​ក្បែ​សាលាខេត្ដ​ថា​ ស្ដ្រី​ដែល​តុលាការ​ចាប់​ឃុំខ្លួន​នោះ​ ជា​ទ​ង្វើ​មួយ​អ​យុ​ត្ថិ​ធម៌​ ព្រោះ​រួប​គាត់​បាន​រស់នៅ​និង​ប្រកប​របរ​ធ្វើស្រែ​ចំការ​ជាង​១០​ឆ្នាំ​មក​ហើយ​ មិន​ដែល​មាន​ស​ត្ថ​កិច្ច​ណា​ប្រាប់​ថា​រស់នៅ​ខុសច្បាប់​នោះ​ទេ​។​លោក​បន្ដ​ថា​ ការ​ចាប់ខ្លួន​ស្ដ្រី​នោះ​ ដោយសារ​អ្នកមាន​អំណាច​ប្ដឹង​សមត្ថកិច្ច​ដើម្បី​យក​ដី​គាត់​ប៉ុណ្ណោះ​។​ អ្នក​ភូមិ​ដែល​បញ្ជាក់​ថា​ អ្នក​ប្ដឹង​នោះ​ ឈ្មោះ​ ដូង​ ឌឹ​ម​ និង​ឈ្មោះ​ អ៊ឹម​ សឿ​ត​ ពួក​គេ​ចោទប្រកាន់​ថា​រុករាន​ដី​ព្រៃ​ខុសច្បាប់​។​

​ពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​ បាន​ឲ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ទៀត​ថា​ ការ​ចាប់ខ្លួន​ អ្នកស្រី​ កី​ ប៉ឹ​ប​ មិន​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទប្រកាន់​ឡើយ​ ។​ពួក​គេ​បាន​បន្ដ​ទៀត​ថា​ អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​គឺ​មន្ដ្រី​សមត្ថកិច្ច​ និង​អ្នក​ប្ដឹង​ មានឈ្មោះ​ ដូង​ ឌឹ​ម​ និង​អ៊ឹម​ សឿ​ត​ នោះ​ទេ​ ។​ពួក​គាត់​ស្នើ​ឲ្យ​អភិបាលខេត្ដ​ លោក​ ឃឹម​ ប៊ុ​ន​សុង​ ដោះ​លែង​ស្ដ្រី​រូប​នោះ​ ឲ្យ​មាន​សេរីភាព​វិញ​។​

​កាសែត​នគរវត្ដ​មិន​អាច​ទាក់ទង​លោក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាលខេត្ដ​ និង​អ្នកនាំពាក្យ​សាលាខេត្ដ​សៀមរាប​ លោក​ ប៊ុ​ន​ ថា​ឬ​ទ្ធិ​ ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​បាន​ដែរ​ ដោយ​លោក​ទាំង​ពីរ​មិន​លើក​ទូរស័ព្ទ​។​

​ចំណែក​មិន​អាច​ទាក់ទង​ លោក​ ដូង​ ឌឹ​ម​ និង​ឈ្មោះ​ អ៊ឹម​សឿ​ត​ ដែល​អ្នក​ភូមិ​ចោទប្រកាន់​នោះ​ ក៍​ មិន​អាច​ទាក់ទង​បាន​ទេ​ ។​ ប៉ុន្ដែ​បើ​តាម​ពលរដ្ឋ​ឲ្យ​ដឹង​ថា​ ញត្ដិ​ដែល​ពួ​គាត់​ដាក់​ជួន​អភិបាលខេត្ដ​នោះ​ មាន​អភិបាលខេត្ដ​រង​ម្នាក់​ចេញ​មក​ទទួល​ហើយ​។​

​បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០០២​ អ្នក​ភូមិ​ទៅ​រស់នៅ​លើ​ដី​ជម្លោះ​ ស្ថិត​ក្នុង​ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ​ចំនួន​៥០​គ្រួសារ​ និង​ឆ្នាំ​២០០៧​មាន​ចំនួន​២៧​គ្រួសារ​ ប៉ុន្ដែ​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ បណ្ដេញចេញ​កាលពី​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥៕​

IMG_2565

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print